បណ្តាញសង្គម

រដ្ឋមន្រ្តីការបរទេសអ៊ុយក្រែន ស្នើសុំមីស៉ីលចម្ងាយឆ្ងាយ ATACMS ពីសមភាគីអាមេរិក

 រដ្ឋមន្រ្តីការបរទេសអ៊ុយក្រែន លោក ឌីមីទ្រី គូឡេបា កាលពីថ្ងៃចន្ទ បាននិយាយថា លោកបានទូរស័ព្ទទៅសមភាគីអាមេរិក លោក អាន់តូនី ប្លីនខិន និងបានស្នើសុំមីស៉ីលចម្ងាយឆ្ងាយ ATACMS របស់កងទ័ពសហរដ្ឋអាមេរិក។

សូមបញ្ជាក់ថា មីស៉ីល ATACMS គឺជាមីស៉ីលបាលិស្ទីគធុនតូច ដែលផលិតដោយក្រុមហ៊ុនការពារជាតិអាមេរិក Lockheed Martin ហើយអាចបាញ់បានចម្ងាយរហូតដល់៣០០គីឡូម៉ែត្រ។ មីស៉ីលនេះអាចបាញ់ចេញពីប្រព័ន្ធបាញ់ផ្លោងគ្រាប់រ៉ុក្កែត ដូចជាប្រព័ន្ធ M270 MLRS និងប្រព័ន្ធ HIMARS ជាដើម នេះបើតាមការ ផ្សាយរបស់ AFP ។