បណ្តាញសង្គម

រដ្ឋមន្រ្តីការបរទេសចិន នឹងធ្វើទស្សនកិច្ចមកកាន់សឹង្ហបុរី ម៉ាឡេស៊ី និងកម្ពុជា

រដ្ឋមន្ត្រីការបរទេសចិនលោក Wang Yi នឹងបំពេញទស្សនកិច្ចនៅប្រទេសសិង្ហបុរី ម៉ាឡេស៊ី និងកម្ពុជា ក្នុងសប្តាហ៍នេះ ខណៈទីក្រុងប៉េកាំង កំពុងស្វែងរកការកសាងទំនាក់ទំនងនៅក្នុងតំបន់។

លោក Wang នឹងចាប់ផ្តើមដំណើរទស្សនកិច្ចរបស់លោកនៅប្រទេសសិង្ហបុរីចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១១ ខែសីហា តាមការអញ្ជើញរបស់រដ្ឋមន្ត្រីក្រសួងការបរទេស Vivian Balakrishnan ដែលនឹងធ្វើជាម្ចាស់ផ្ទះទទួលទានអាហារពេលល្ងាច។

រដ្ឋមន្ត្រីចិន នឹងជួបដាច់ដោយឡែកពីគ្នាជាមួយនាយករដ្ឋមន្ត្រី Lee Hsien Loong និងឧបនាយករដ្ឋមន្ត្រី Lawrence Wong។

សូមបញ្ជាក់ថា លោក Wang Yi បានក្លាយជារដ្ឋមន្ត្រីការបរទេសម្តងទៀតកាលពីខែមុន ដោយបានយកតួនាទីដែលលោកបានកាន់នៅចន្លោះឆ្នាំ២០១៨ និង២០២២ បន្ទាប់ពីការបាត់ខ្លួន ដែលមិនអាចពន្យល់បាននៃអ្នកស្នងតំណែងមុន គឺលោក Qin Gang នេះបើតាមការផ្សាយរបស់ AFP ។