បណ្តាញសង្គម

កម្មវិធី Threads បាត់ Followers នៅលើប្រព័ន្ធដំណើរការ Android ខ្ទង់ ៧៥ភាគរយ

(បរទេស)៖ កម្មវិធី Instagram Threads ជាកម្មវិធីដាច់ដោយឡែកមួយរបស់ Meta ដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់អាចបង្ហោះរូបថត និងវីដេអូ ឥលូវនេះកំពុងធ្លាក់ Followers ជាគំហុកនៅលើប្រព័ន្ធដំណើរកា Android។

 

នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន ABPLIVE នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៣។ យោងតាមរបាយការណ៍ចេញផ្សាយចុងក្រោយពីក្រុមហ៊ុនវិភាគ Similarweb បានឱ្យដឹងថា កម្មវិធី Threads បានបាត់ចំនួន Followers ជាង ៧៥ភាគរយនៅលើប្រព័ន្ធប្រព័ន្ធដំណើរការ Android ក្នុងរយៈពេលត្រឹមតែមួយខែប៉ុណ្ណោះ។

Threads ត្រូវបានដាក់ដំណើរការជាលើកដំបូងនៅថ្ងៃទី០៥ ខែកក្កដា ត្រឹមតែរយៈពេលពីថ្ងៃបន្ទាប់ពីថ្ងៃប្រកាសបង្ហាញ កម្មវិធីនេះបានកើនឡើងចំនួន Followers និងជាអ្នកប្រើប្រាស់ប្រចាំថ្ងៃ (DAUs) រហូតដល់ ៤៩.៣លាន Followers ឯណោះនៅទូទាំងពិភពលោក ដែលជាចំនួនកើនឡើងដ៏ខ្ពស់បំផុត បើធៀបទៅនឹងកម្មវិធីផ្សព្វផ្សាយសង្គមផ្សេងៗ។

តែយ៉ាងណាគិតត្រឹមថ្ងៃទី០៧ ខែសីហានេះ អ្នកប្រើប្រាស់ប្រចាំថ្ងៃរបស់ Threads សម្រាប់ប្រព័ន្ធប្រព័ន្ធដំណើរការ Android បានធ្លាក់ចុះជាខ្លាំងមកនៅសល់ត្រឹមតែ ១០.៣លាន Followers ប៉ុណ្ណោះ។

ដែលបញ្ហានៃការធ្លាក់ចុះជាគំហុកនេះត្រូវបានអ្នកវិភាគលើកឡើងថា ទំនងមកពីកង្វះមុខងាររបស់កម្មវិធី បើប្រៀបធៀបទៅនឹងកម្មវិធីផ្ញើសារផ្សេងទៀតដូចជា WhatsApp និង Telegram។

មួយផ្នែកទៀតជា បញ្ហាប្រកួតប្រជែង ដែលកម្មវិធីនេះត្រូវបានគេស្គាល់ថា បង្កើតឡើងក្នុងគោលបំណងប្រកួតប្រជែងជាមួយនឹងកម្មវិធី Twitter ខណៈពេលដាក់ដំណើរការនេះ គឺចំពេលមានការប្រកួតប្រជែងជាច្រើននៅក្នុងទីផ្សារកម្មវិធីផ្ញើសារ៕

ដកស្រង់ពី៖Fresh News