បណ្តាញសង្គម

ទីហ្វុង Haikui បង្កឪ្យមានបំណាក់ដីនៅកោះតៃវ៉ាន់

 ព្យុះទីហ្វុង ហៃគូអ៉ិ Haikui បានបង្កឪ្យមានបំណាក់ដីនៅភាគខាងកើតកោះតៃវ៉ាន់ កាលពីថ្ងៃអាទិត្យ និងនាំមកនូវភ្លៀងធ្លាក់យ៉ាងគំហុក ខ្យល់បក់បោក ហើយផ្ទះរាប់ពាន់គ្រួសារឋិតក្នុងភាពងងឹត ដោយវាជាព្យុះដ៏ធំដំបូងដែលវាយប្រហារលើកោះនេះ ដោយផ្ទាល់ក្នុងរយៈពេល 4 ឆ្នាំ។

ជើងហោះហើរនៅក្នុងស្រុក ត្រូវបានលុបចោល និងមនុសជិត ៣,០០០នាក់ ត្រូវបានជម្លៀសទៅកាន់ទីទួលមានសុវត្ថិភាព ក្នុងតំបន់ភាគខាងត្បូង និងខាងកើត ខណៈកោះតៃវ៉ាន់ បានត្រៀមលក្ខណៈរួចជាស្រេច សម្រាប់ការមកដល់នៃព្យុះទីហ្វុងហៃគូអ៉ិ។សាលារៀន និងហាងទំនិញនានា ត្រូវបានបិទ និងបានប្រកាសថ្ងៃឈប់សម្រាក មួយថ្ងៃសម្រាប់កម្មករ។

សូមបញ្ជាក់ថា ព្យុះទីហ្វុង ហៃគូអ៉ិ មានឥទ្ធិពលខ្សោយជាងព្យុះទីហ្វុង សាវឡា ដែលបានវាយប្រហារលើទីក្រុងហុងកុង និងខេត្តក្វាងទុង នៃភាគខាងត្បូងប្រទេសចិនកាលពីថ្ងៃសៅរ៍។ ហៃគូអ៉ិ ត្រូវបានរំពឹងថា នឹងវិវត្តខ្លួនទៅជាព្យុះទីហ្វុងកម្រិតទី១ និង ទី២ តែប៉ុណ្ណោះនៅពេលដែលវាបក់បោកលើតៃវ៉ាន់ នេះបើតាម ការផ្សាយរបស់ AFP។