បណ្តាញសង្គម

មេដឹកនាំរុស្ស៊ី និងកូរ៉េខាងជើង គ្រោងជួបគ្នាដើម្បីពិភាក្សាបញ្ហាអាវុធ

 មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន គ្រោងនឹងធ្វើដំណើរទៅកាន់ប្រទេសរុស្ស៊ីក្នុងខែនេះ ដើម្បីជួប ជាមួយប្រធានាធិបតី វ៉្លាឌីមៀ ពូទីន និងពិភាក្សាអំពីការផ្គត់ផ្គង់ដល់ទីក្រុងម៉ូស្គូ នូវសព្វាវុធសម្រាប់សង្គ្រាមនៅអ៊ុយក្រែន ខណៈដែលរុស្ស៊ី ស្វែងរកទំនាក់ទំនងយោធាកាន់តែជិតស្និទ្ធជាមួយកូរ៉េខាងជើង។

នៅក្នុងដំណើរដ៏កម្រមួយនៅបរទេស លោក គីម នឹងធ្វើដំណើរពីទីក្រុងព្យុងយ៉ាង ប្រហែលជាតាមរថភ្លើងពាសដែក ទៅកាន់ទីក្រុងវ្លាឌីវ៉ូស្តុក លើឆ្នេរប៉ាស៊ីហ្វិកនៃប្រទេសរុស្ស៊ី ជាកន្លែងដែលលោកនឹងជួបជាមួយលោក ពូទីន នេះបើតាមកាសែត New York Times បានផ្សាយកាលពីថ្ងៃចន្ទ ដោយដកស្រង់ប្រភពពីសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្ត។

ខណៈពេលដែលនៅទីក្រុង Vladivostok ដែលជាទីក្រុងកំពង់ផែមិនឆ្ងាយពីប្រទេសកូរ៉េខាងជើង មេដឹកនាំទាំងពីរ នឹងពិភាក្សាអំពីការបញ្ជូនកាំភ្លើងធំរុស្ស៊ី និងមីស៊ីលប្រឆាំងរថក្រោះ ទៅកូរ៉េខាងជើងជាថ្នូរនឹងបច្ចេកវិទ្យាទំនើបរបស់ទីក្រុងម៉ូស្គូសម្រាប់ផ្កាយរណប និងនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ។