បណ្តាញសង្គម

លោក Biden មកដល់ប្រទេសវៀតណាម ដើម្បីពង្រីកទំនាក់ទំនង

 ប្រធានាធិបតីអាមេរិកលោក Joe Biden បានមកដល់ប្រទេសវៀតណាមកាលពីថ្ងៃអាទិត្យ ដើម្បីពង្រឹងកិច្ច សហប្រតិបត្តិការ រវាងប្រជាជាតិទាំងពីរ ដោយមានសម្ភារះអគ្គិសនីពាក់កណ្តាលសម្រេច និងរ៉ែដីកម្រ ដែលគេរំពឹងថា ជាចំណុចសំខាន់សម្រាប់កិច្ចពិភាក្សា។

លោក Biden បានហោះចេញពីកិច្ចប្រជុំកំពូល G20 នៅទីក្រុង New Delhi ដើម្បីជួបជាមួយមេដឹកនាំបក្សកុម្មុយនិស្ត ដែលកំពុងកាន់អំណាចរបស់វៀតណាម លោក Nguyen Phu Trong កាលពីថ្ងៃអាទិត្យ ដើម្បីចុះហត្ថលេខាលើ "ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ" ដែលជាទំនាក់ទំនងការទូតកម្រិតខ្ពស់បំផុតរបស់ទីក្រុងហាណូយ។

គោលដៅនៃដំណើរទស្សនកិច្ចរយៈពេលខ្លីនេះ ឆ្លុះបញ្ចាំងពីពេលវេលារបស់លោក Biden នៅឯការជួបជុំ G20 ដែលជាការជំរុញការគាំទ្រប្រឆាំងនឹងការកើនឡើងនៃឥទ្ធិពលការទូតរបស់ទីក្រុងប៉េកាំង ខណៈពេលដែលការធានាការផ្គត់ផ្គង់ធនធានសំខាន់ៗជាយុទ្ធសាស្ត្រពីបណ្តាប្រទេសជាមិត្ត នេះបើតាមការផ្សាយរបស់AFP ។