បណ្តាញសង្គម

ការរញ្ជួយដីកម្រិត ៦.៤រ៉ិចទ័រ វាយប្រហារភាគខាងជើងប្រទេសហ្វីលីពីន

 វិទ្យាស្ថានកិច្ចការភ្នំភ្លើង និងរញ្ជួយដីហ្វីលីពីន បាននិយាយថា គ្រោះរញ្ជួយដីកម្រិត ៦.៤រ៉ិចទ័រ បានវាយប្រហារ ខេត្ត Cagayan ភាគខាងជើងប្រទេសហ្វីលីពីន កាលពីយប់ថ្ងៃអង្គារ ។

ការរញ្ជួយដី បានកើតឡើងនៅវេលាម៉ោង ៧៖០៣នាទីយប់ (ម៉ោងក្នុងតំបន់)។ ការរញ្ជួយដីនេះ បានវាយប្រហារនៅជម្រៅ ១០គីឡូម៉ែត្រ ស្ថិតប្រហែល ២៦ គីឡូម៉ែត្រភាគពាយព្យ នៃកោះ Dalupiri ក្នុងទីប្រជុំជន Calayan។ ទោះជាយ៉ាងណា ការរញ្ជួយដីនេះ មិនបណ្តាលឱ្យមានគ្រោះថ្នាក់ ឬការខូចខាតឡើយ ។

សូមបញ្ជាក់ថា ប្រជុំកោះហ្វីលីពីន ជួបប្រទះសកម្មភាពរញ្ជួយដីជាញឹកញាប់ ដោយសារតែទីតាំងរបស់វានៅតាមបណ្តោយមហាសមុទ្រប៉ាស៊ីហ្វិកត្រង់ចំណុចចិញ្ចៀនភ្លើង (Ring of Fire) នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ។