បណ្តាញសង្គម

អតីតនាយករដ្ឋមន្ត្រីថៃថាក់ស៊ីន មានសិទ្ធិនៅក្រៅឃុំក្នុងខែកុម្ភៈ

មន្ត្រីកែប្រែជាន់ខ្ពស់ថៃមួយរូប បាននិយាយកាលពីថ្ងៃចន្ទថា អតីតនាយករដ្ឋមន្ត្រីថៃថាក់ស៊ីន ស៊ីណាវ៉ាត្រា អាចត្រូវបានដោះលែងឱ្យនៅក្រៅឃុំនៅដើមខែកុម្ភៈ ដោយបានបន្ធូរបន្ថយទោសដាក់ពន្ធនាគាររយៈពេលប្រាំបីឆ្នាំ មកត្រឹមមួយឆ្នាំរួចមក បន្ទាប់ពីការវិលត្រឡប់ពីការនិរទេសដោយខ្លួនឯង ។

អគ្គនាយករងនៃនាយកដ្ឋានកែប្រែ បានប្រាប់រ៉យទ័រថា "បន្ទាប់ពីបានជាប់ពន្ធនាគាររយៈពេលប្រាំមួយខែ លោកថាក់ស៊ីន នឹងមានសិទ្ធិទទួលបានការដោះលែងសម្រាប់អ្នកទោស ដែលមានអាយុលើសពី 70 ឆ្នាំ ឬអ្នកទោស ដែលមានជម្ងឺ"។

សូមបញ្ជាក់ថា នៅយប់ដំបូងនៅក្នុងប្រទេសថៃ លោកថាក់ស៊ីន ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យប៉ូលីស ដោយមានការឈឺទ្រូង និងសម្ពាធឈាមខ្ពស់ ដែលបច្ចុប្បន្នកំពុងត្រូវបានព្យាបាល។

ប៉ុន្មានថ្ងៃក្រោយមក ព្រះមហាក្សត្រ Maha Vajiralongkorn បានបន្ថយទោសប្រាំបីឆ្នាំរបស់លោក មកត្រឹមមួយឆ្នាំ ប៉ុន្តែរូបលោក អាចនឹងត្រូវបានដោះលែងឆាប់ៗ។