បណ្តាញសង្គម

ចិនដកលោក Li Shangfu ជារដ្ឋមន្ត្រីការពារជាតិ

 ប្រទេសចិនបានដកលោក Li Shangfu ចេញពីតំណែងជារដ្ឋមន្ត្រីការពារជាតិ និងជាទីប្រឹក្សារដ្ឋ កាលពីថ្ងៃ អង្គារ ដែលនេះជាការទម្លាក់មេដឹកនាំជាន់ខ្ពស់ចិន ជាលើកទីពីរក្នុងរយៈពេលបីខែ។

លោក Qin Gang ដែលត្រូវបានដកចេញពីតំណែងជារដ្ឋមន្ត្រីការបរទេសកាលពីខែកក្កដានោះ ក៏ត្រូវបានដកចេញពីតំណែងទីប្រឹក្សារដ្ឋផងដែរ កាលពីថ្ងៃអង្គារ។ បើតាមទូរទស្សន៍រដ្ឋចិន CCTV បានផ្សាយថា សមាជិកសភាកំពូលរបស់ប្រទេសចិន ដែលជាគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាប្រជាជនជាតិ បានអនុម័តលើការដកចេញបុរសទាំងពីរ។

មិនមានការពន្យល់ត្រូវបានផ្តល់ឱ្យសម្រាប់ការដកចេញនោះទេ។ គ្មានអ្នកជំនួសលោក Li ត្រូវបានតែងតាំងទេ ដោយទុកឱ្យប្រទេសនេះ ដោយគ្មានរដ្ឋមន្ត្រីការពារជាតិ ខណៈដែលខ្លួន រៀបចំធ្វើជាម្ចាស់ផ្ទះទទួលមន្ត្រីការពារជាតិនៅឯវេទិកា Xiangshan ទីក្រុងប៉េកាំង ចាប់ពីថ្ងៃទី 29 ដល់ថ្ងៃទី 31 ខែតុលា។

លោក Li អាយុ 65 ឆ្នាំ បានបាត់ខ្លួនពីទិដ្ឋភាពសាធារណៈកាលពីពីរខែមុន នៅពេលដែលលោក ខកខានការប្រជុំនៅប្រទេសវៀតណាម ដែល Reuters បានផ្សាយកាលពីខែមុនថា លោក កំពុងស្ថិតនៅក្រោមការស៊ើបអង្កេតពីបទពុករលួយទាក់ទងនឹងលទ្ធកម្ម និងការអភិវឌ្ឍន៍ឧបករណ៍។