បណ្តាញសង្គម

សហរដ្ឋអាមេរិក ឈានដល់កិច្ចព្រមព្រៀង បន្តរក្សាវត្តមានយោធា១០ឆ្នាំបន្ថែម ក្នុងប្រទេសកាតា

 សហរដ្ឋអាមេរិក បានឈានដល់កិច្ចព្រមព្រៀងមួយ ដើម្បីបន្តរក្សាវត្តមានយោធោរបស់ខ្លួននៅឯមូលដ្ឋាន ក្នុងប្រទេសកាតា សម្រាប់រយៈពេល ១០ឆ្នាំបន្ថែមទៀត។

មូលដ្ឋានដែលបានលើកឡើងនោះ គឺមូលដ្ឋានទ័ពអាកាស Al Udeid មានទីតាំងនៅលើវាលខ្សាច់ភាគ និរតីនៃទីក្រុង Doha និងជាមូលដ្ឋានទ័ពធំបំផុតរបស់សហរដ្ឋអាមេរិក ក្នុងតំបន់មជ្ឈិមបូព៌ា។ ព័ត៌មាននេះ ត្រូវបានរាយការណ៍ដំបូងដោយ CNN ។

យ៉ាងនេះក្តី ក្រសួងការពារជាតិអាមេរិក មិនបានឆ្លើយតបចំពោះ សំណើសុំការអត្ថាធិប្បាយទេ កាលពីថ្ងៃអង្គារ។

សូមបញ្ជាក់ថា កាតា បានដើរតួនាទីយ៉ាងសំខាន់ក្នុងកិច្ចពិភាក្សាសម្រុះសម្រួលជាមួយក្រុមហាម៉ាស និង មន្ត្រីអ៉ីស្រាអែលទាក់ទងនឹងសង្គ្រាមនៅតំបន់ហ្កាហ្សា ក៏ដូចជាការដោះដូរចំណាប់ខ្មាំងអ៉ីស្រាអែល ជាមួយ អ្នកទោសប៉ាឡេស្ទីន។