បណ្តាញសង្គម

ជនភៀសខ្លួនរ៉ូហ៊ីងយ៉ា ៤១នាក់ ត្រូវបានចាប់ខ្លួន បន្ទាប់ពីរត់ចេញពីមណ្ឌលឃុំឃាំងម៉ាឡេស៊ី

 មន្ត្រីប៉ូលិសជាន់ខ្ពស់ម៉ាឡេស៊ីមួយរូប បាននិយាយកាលពីថ្ងៃអាទិត្យថា ជនភៀសខ្លួនរ៉ូហ៊ីងយ៉ា ដែលហត់នឿយ និងស្រេកឃ្លានជាង 40 នាក់ ត្រូវបានប៉ូលីសម៉ាឡេស៊ី ចាប់បានមកវិញ បន្ទាប់ពីការបំបែកមជ្ឈមណ្ឌលឃុំឃាំងដោយជនចំណាកស្រុកចំនួន 131 នាក់មកពីប្រទេសមីយ៉ាន់ម៉ា។

កាលពីថ្ងៃព្រហស្បតិ៍ ជនចំណាកស្រុករ៉ូហ៊ីងយ៉ាសរុបចំនួន 115 នាក់ និងមាន 16 នាក់ផ្សេងទៀត ដែលសុទ្ធតែជាបុរស បានធ្វើកុបកម្មនៅក្នុងអគារឃុំឃាំងរបស់ពួកគេ មុនពេលរត់ចេញពីមជ្ឈមណ្ឌលអន្តោប្រវេសន៍បណ្តោះអាសន្ន Bidor នៅភាគខាងជើងរដ្ឋ Perak។ នេះ ជាលើកទី២ក្នុងរយៈពេល២ឆ្នាំ ដែលមានការផ្ទុះឡើងបែបនេះ ។

តួយ៉ាង កាលពីឆ្នាំ 2022 ជនភៀស ខ្លួនរ៉ូហ៊ីងយ៉ា 528 នាក់ បានរត់គេចពីការឃុំឃាំងនៅក្នុងរដ្ឋ Penang ភាគខាងជើង ក្នុងនោះ ៦នាក់ ត្រូវបានបុកស្លាប់ពេលឆ្លងផ្លូវជាតិ និងរាប់រយនាក់ ត្រូវបានចាប់ខ្លួនបានវិញ នេះបើតាមការផ្សាយរបស់ Reuters កាលពីថ្ងៃអាទិត្យ។