បណ្តាញសង្គម

រដ្ឋមន្រ្តីការបរទេសអាមេរិក បន្តដំណើរទៅកាន់អេហ្ស៉ីប ដើម្បីស្វែងរកការបញ្ចប់សង្រ្គាមនៅតំបន់ហ្គាហ្សា

 រដ្ឋមន្រ្តីការបរទេសសហរដ្ឋអាមេរិក លោក Antony Blinken បានទៅដល់ប្រទេសអេហ្ស៉ីប កាលពីថ្ងៃអង្គារ ជាផ្នែកមួយនៃដំណើរទស្សនកិច្ចតំបន់មជ្ឈិមបូព៌ា ដើម្បីស្វែងរកបទឈប់បាញ់ថ្មី និងការបញ្ចប់សង្រ្គាម អ៉ីស្រាអែល-ហាម៉ាស។

នេះជាដំណើរទស្សនកិច្ចលើកទី ៥របស់លោក Blinken ទៅកាន់តំបន់នោះ ចាប់តាំងពីសង្រ្គាមនៅ ហ្គាហ្សាផ្ទុះឡើង ដែលរួមមានឆៀងចូលអ៉ីស្រាអែល និងកាតា ផងដែរ។ បន្ទាប់ពីទៅដល់ទីក្រុងគែរ លោក Blinken នឹងត្រូវជួបលោកប្រធានាធិបតី Abdel Fattah El-Sisi មួយថ្ងៃក្រោយជួបពិភាក្សា ជាមួយ ព្រះអង្គម្ចាស់ Mohammed bin Salman រដ្ឋមន្រ្តីការបរទេសអារ៉ាប៊ីសាអូឌីត។

គេរំពឹងថា លោក Blinken នឹងស្វែងរកការគាំទ្រដល់កិច្ចព្រមព្រៀងបទឈប់បាញ់ ដែលផ្តើមឡើងនៅទីក្រុងប៉ារីស ប្រទេស បារាំង កាលពីខែមករា តែនៅមិនទាន់បានចុះហត្ថលេខាពីក្រុមហាម៉ាស ឬអ៉ីស្រាអែល។

សូមបញ្ជាក់ថា នៅខណៈដែល លោក Blinken កំពុងជំរុញមធ្យោបាយការទូត កងកម្លាំងអ៉ីស្រាអែល បានបន្តឆ្ពោះទៅកាន់ទីក្រុងនៃតំបន់ Rafah និងជាទីក្រុងក្នុងដែនដីប៉ាឡេស្ទីន ជាប់ព្រំដែនភាគខាងត្បូង ជាមួយអេហ្ស៉ីប ហើយប្រជាជនហ្គាហ្សាជាងពាក់កណ្តាល កំពុងជ្រកកោននៅទីនោះ នេះបើតាមការផ្សាយ របស់ Reuters ។