បណ្តាញសង្គម

ប្រមុខ UN ព្រមានថា ពិភពលោក កំពុងធ្លាក់ចូលក្នុងយុគសម័យនៃភាពចលាចល

អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres កាលពីថ្ងៃពុធ បានព្រមានថា ពិភព លោក កំពុងធ្លាក់ចូលក្នុង «យុគសម័យនៃភាពចលាចល» ខណៈក្រុមប្រឹក្សាសន្តិសុខ ដែលពោរពេញដោយ ការបែកបាក់ មិនអាចដោះស្រាយបញ្ហាសំខាន់ដូចជាសង្រ្គាមរវាង អ៉ីស្រាអែល និងក្រុមហាម៉ាសជាដើម។

ប្រមុខ UN រូបនេះ ក៏បានព្រមានដែរថា ប្រសិនបើកងទ័ពអ៉ីស្រាអែល ពិតជាបង្កើនការវាយប្រហារលើទីក្រុង Rafah នោះវានឹងធ្វើឱ្យវិបត្តិមនុស្សធម៌ ដែលកំពុងតែអាក្រក់ស្រាប់ទៅហើយនោះ កាន់តែយ៉ាប់យ៉ឺន ដែល អាចនឹងបង្កផលវិបាកដល់តំបន់ទំាងមូល។

«នេះ គឺជាពេលវេលាសម្រាប់បទឈប់បាញ់មនុស្សធម៌ជា បន្ទាន់ និងការដោះលែងចំណាប់ខ្មាំងទាំងអស់ដោយគ្មានលក្ខខណ្ឌ»។ នេះជាការគូសបញ្ជាក់របស់ លោក Guterres អំឡុងថ្លែងសុន្ទរកថាមួយ ទៅកាន់មហាសន្និបាត UN