បណ្តាញសង្គម

តុលាការបង់ក្លាដែស ដកកូតាការងារដែលបង្កឱ្យមានភាពចលាចល ត្រឡប់មកវិញ

 តុលាការកំពូលរបស់ប្រទេសបង់ក្លាដែស កាលពីថ្ងៃអាទិត្យ បានដកត្រលប់មកវិញនូវកូតាការងារ ដែលមានជម្លោះ និងដែលបង្កឱ្យមានការប៉ះទង្គិចទូទាំងប្រទេស រវាងប៉ូលិស និងនិស្សិតសាកលវិទ្យាល័យ ដែលបានសម្លាប់មនុស្ស 151 នាក់។

កាលពីសៅរ៍ ទាហានបង់ក្លាដែស បានចាប់ផ្តើមដើរល្បាតតាមដងផ្លូវនៅក្នុងរដ្ឋធានីដាក្កា និងបានបិទផ្លូវអំឡុងពេលមានបម្រាមគោចរ ដើម្បីលុបបំបាត់ការតវ៉ា ដែលដឹកនាំដោយសិស្សនិស្សិត ប្រឆាំងនឹងកូតាការងាររបស់រដ្ឋាភិបាល ។

ប្រព័ន្ធអ៉ីនធឺណិត និងសេវាកម្មផ្ញើរសារតាមទូរស័ទ្ទដៃ បានផ្អាកដំណើរការតាំងពីថ្ងៃព្រហស្បតិ៍មក ខណៈប៉ូលិស បានបង្ក្រាបការតវ៉ាដែលបន្ត ទោះជាមានការហាមឃាត់ការជួបជុំជាសាធារណៈក្តី។ ដោយឡែក ការទូរស័ព្ទទៅក្រៅប្រទេស ភាគច្រើនមិនអាចភ្ជាប់បានទេ ។

សូមបញ្ជាក់ថា ប្រទេសនៅតំបន់អាស៉ីអាគ្នេយ៍មួយនេះ បានូវរងការតវ៉ាយ៉ាងខ្លាំងក្លាក្នុងសប្តាហ៍នេះ ជុំវិញកូតាលើវិស័យការងារសាធារណៈ ដែលរួមមានទាំងការកំណត់ប្រព័ន្ធកូតាការងារ៣០% សម្រាប់ចំនួនកូនចៅជំនាន់ក្រោយរបស់ក្រុមអ្នកតស៊ូ ដើម្បីសេរីភាពសម័យសង្រ្គាមឆ្នាំ ១៩៧១ ដែលបង់ក្លាដែសទទួលបានឯករាជ្យពីប៉ាគីស្ថាន។

ការណ៍នេះ បានបង្កការខឹងសម្បារដល់សិស្សនិស្សិត ដែលកំពុងប្រឈមមុខនឹងអត្រាអត់ការងារធ្វើខ្ពស់ក្នុងចំណោមយុវជន ខណៈយុវជនបង់ក្លាដែសជិត ៣១លាននាក់ មិនមានការងារធ្វើ ឬស្ថិតនៅក្រៅប្រព័ន្ធអប់រំក្នុងចំណោមប្រជាជនសរុប ១៧០លាននាក់ នេះបើតាមការផ្សាយរបស់ Reuters