បណ្តាញសង្គម

ប្រទេសចិន ត្រៀមទប់ទល់នឹងព្យុះស៊ីក្លូនត្រូពិចភ្លោះ បន្ទាប់ពីទឹកជំនន់ភ្លាមៗ

 ព្យុះស៊ីក្លូនត្រូពិចចំនួនពីរ នឹងនាំមកនូវព្យុះសង្ឃរា និងភ្លៀងធ្លាក់ខ្លាំងទៅកាន់តំបន់សមុទ្រភាគខាងកើត របស់ប្រទេសចិនក្នុងសប្តាហ៍នេះ ដោយព្យុះដំបូង ត្រូវគេរំពឹងថា នឹងបោកបក់នៅថ្ងៃអាទិត្យ បន្ទាប់ពីទឹកជំនន់ភ្លាមៗ បានវាយប្រហារផ្នែកខាងក្នុងរបស់ប្រទេសកាលពីចុងសប្តាហ៍។

អ្នកព្យាករណ៍ជាតិ បាននិយាយថា ព្រះភីរុណ ដែលត្រូវបានគេដាក់ឈ្មោះតាមព្រះភ្លៀងថៃ ត្រូវបានគេរំពឹងថា នឹងបោកបក់នៅក្នុងខេត្តកោះ Hainan ភាគខាងត្បូងបំផុតរបស់ប្រទេសចិន នៅយប់ថ្ងៃអាទិត្យ ជាព្យុះត្រូពិចដ៏ខ្លាំង ដែលជាព្យុះស៊ីក្លូនត្រូពិចដំបូងគេ ដែលបានវាយប្រហារប្រទេសចិនក្នុងឆ្នាំនេះ។

នៅចុងសប្តាហ៍នេះ ព្យុះទី២ឈ្មោះ Gaemi ដែលមានចម្ងាយប្រហែល 530 គីឡូម៉ែត្រភាគឦសាននៃរដ្ឋធានីម៉ានីលហ្វីលីពីននៅព្រឹកថ្ងៃអាទិត្យ ត្រូវបានគេរំពឹងថា នឹងបោកបក់ទៅភាគខាងជើងនៃកោះតៃវ៉ាន់ បន្ទាប់មកបានបោកបក់មកលើប្រទេសចិន ជាព្យុះទីហ្វុង ដែលមានល្បឿនខ្យល់រហូតដល់ 50 ម៉ែត្រក្នុងមួយវិនាទី។

សូមបញ្ជាក់ថា ភ្លៀងធ្លាក់ខ្លាំង បានវាយប្រហារផ្នែកភាគខាងត្បូង កណ្តាល និងភាគខាងកើតប្រទេសចិន ក្នុងរដូវទឹកជំនន់ ដែលបានចាប់ផ្តើមលឿនជាងធម្មតាក្នុងឆ្នាំនេះ។ ជំនន់ទឹកភ្លៀង បានធ្លាក់មកភាគខាងត្បូងប្រទេសចិន ក្នុងខែមេសា ដល់ខែមិថុនា ខណៈដែលនៅភាគខាងជើង អាកាសធាតុស្ងួតហួតហែង និងគំរាមកំហែងដល់ដំណាំ នេះបើតាមការផ្សាយរបស់ Reuters។