បណ្តាញសង្គម

ដងផ្លូវនានា បានប្រែក្លាយទៅជាទន្លេ នៅពេលដែលព្យុះទីហ្វុង Gaemi បោកបក់កាត់ប្រទេសហ្វីលីពីន

 ភ្លៀងធ្លាក់ឥតឈប់ឈរនៅភាគខាងជើងប្រទេសហ្វីលីពីន កាលពីថ្ងៃពុធ ដែលបង្កឲ្យមានទឹកជំនន់នៅទីក្រុងម៉ានីល និងការបាក់ដីដ៏អាក្រក់ ខណៈដែលព្យុះទីហ្វុង Gaemi បានបង្កើនឥទ្ធិពលខ្យល់មូសុងរដូវវស្សានេះ។

ក្រុមអ្នកជួយសង្គ្រោះ ត្រូវបានគេដាក់ពង្រាយពាសពេញរដ្ឋធានី ដែលមានប្រជាជនរស់នៅច្រើន ដើម្បីជួយជម្លៀសប្រជាជនចេញពីផ្ទះទាបៗ បន្ទាប់ពីមានភ្លៀងធ្លាក់ បានប្រែក្លាយដងផ្លូវនានា ទៅជាទន្លេ ហើយជាប់ផុងរថយន្តជាច្រើនគ្រឿង នៅលើផ្លូវ។

ស្ថានភាពគ្រោះមហន្តរាយ ត្រូវបានប្រកាសសម្រាប់ទីក្រុងម៉ានីល បន្ទាប់ពីអ្នកព្យាករណ៍អាកាសធាតុរបស់រដ្ឋ បានព្រមានអំពី "ទឹកជំនន់ធ្ងន់ធ្ងរ" នៅក្នុងតំបន់មួយចំនួន។ ការិយាល័យរដ្ឋាភិបាល ត្រូវបានបិទ ហើយថ្នាក់រៀន ត្រូវបានផ្អាក ជើងហោះហើរក្នុងស្រុក និងអន្តរជាតិជាង 100 ត្រូវបានលុបចោល ហើយអ្នកប្រើប្រាស់រាប់ម៉ឺននាក់ ខ្វះថាមពល ដោយសារតែអាកាសធាតុ បានកាត់ផ្តាច់។

ផ្សារទំនើប និងព្រះវិហារមួយចំនួន បានផ្តល់ជម្រកបណ្តោះអាសន្នដល់ប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់។

សូមបញ្ជាក់ថា ព្យុះទីហ្វុង Gaemi បានបោកបក់កាត់ប្រទេសហ្វីលីពីន នៅពេលវាឆ្ពោះទៅកាន់កោះតៃវ៉ាន់ បានធ្វើឱ្យមានភ្លៀងមូសុងនិរតីកាន់តែខ្លាំងឡើងជាធម្មតាសម្រាប់ឆ្នាំនេះ នេះបើតាមការផ្សាយរបស់ AFP។