បណ្តាញសង្គម

ចិននឹងប្រកាសដែនការពារអាកាស បើភាពតានតឹងកាន់តែខ្លាំង​

រដ្ឋាភិបាលចិន កាលពីថ្ងៃពុធម្សិលមិញ ព្រមានប្រទេសផ្សេងៗថា ខ្លួននឹង ប្រកាសពីដែន ការពារ លំហអាកាស របស់ខ្លួន នៅសមុទ្រចិនខាងត្បូង បើសិនជាភាពតានតឹង នៃជម្លោះ កាន់តែកើនឡើង ខ្លាំងនោះ។

 ការព្រមានរបស់ រដ្ឋាភិបាលចិននេះ គឺធ្វើឡើង បន្ទាប់ពី តុលាការអន្តរជាតិ នៅទីក្រុងឡាអេ ប្រកាសកាលពីថ្ងៃទី១២ ខែកក្កដា ឲ្យចិនចាញ់ក្តីហ្វីលីពីន លើជម្លោះ សមុទ្រចិនខាងត្បូង ដោយបញ្ជាក់ថា ទីក្រុងប៉េកាំង មិនមាន សិទ្ធិស្របច្បាប់ គ្រប់គ្រង លើដែនសមុទ្រ កំពុងមានជម្លោះ ជាមួយហ្វីលីពីនទេ។ នេះបើតាម សារព័ត៌មាន ABC។

អនុរដ្ឋមន្ត្រី ការបរទេសចិនលោក Liu Zhenmin ថ្លែងថា ទីក្រុងប៉េកាំង អាចនឹងប្រកាស ពីតំបន់ ដែនការពារ អាកាសរបស់ខ្លួន ដែលគ្រប់ដណ្តប់ លើដែនទឹកបើសិនជា ការគំរាមកំហែង ចេះតែបន្ត កើនឡើង កាន់តែធ្ងន់ធ្ងរ។ ប៉ុន្តែលោកបញ្ជាក់ថា ទីក្រុងប៉េកាំង បែងចែក កន្លែងយកប្រេង ជាមួយ រដ្ឋាភិបាលថ្មី របស់ ហ្វីលីពីន ដែលលោកថា នេះជា កិច្ចសហប្រតិបត្តិការ ក្នុងការ បែងចែកផលប្រយោជន៍ ចំពោះប្រទេស ដែលសហការ ជាមួយចិន៕


ដកស្រង់ពី៖ VOD