បណ្តាញសង្គម

តុ​លា​​កា​រ​​មជ្ឈ​ត្តិ​ក​ម្ម​​អចិ​ន្រ្តៃ​យ៍​សមុទ្រ​ចិន​ ​ខា​ង​ត្បូ​ង​ ​ជា​ឆា​ក​ល្ខោ​​ន នយោ​បា​​យ ​ពាក់​ស្បែ​ក​ច្បា​ប់

ឡុងដ៍៖ ឯកអគ្គរដ្ឋ ទូតចិន ប្រចាំនៅ ទីក្រុងឡុងដ៍ ចក្រភព អង់គ្លេស លោក Liu Xiaoming បានលើកឡើងថា “តុលាការ មជ្ឈត្តិកម្ម អចិន្រ្តៃយ៍រឿង សមុទ្រចិន ខាងត្បូង គឺជាឆាកល្ខោន នយោបាយពាក់ ស្បែកច្បាប់” ។

ទីភ្នាក់ងារសារ ព័ត៌មានចិន ស៊ិនហួ ចេញផ្សាយ ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៦ ដោយដកស្រង់ កថាខណ្ឌរបស់ ឯកអគ្គរដ្ឋ ទូតចិន ចេញផ្សាយដោយ កាសែតអង់គ្លេសថា “ដូចជាតុលាការមជ្ឈត្តិ កម្មអចិន្រ្តៃយ៍ គឺបង្កើតឲ្យមានបញ្ហាកាន់តែច្រើន ជាជាងការដែលខ្លួនដោះស្រាយ និងបង្កជម្លោះ ជាជាងការដោះស្រាយជម្លោះ” ។ លោក ឯកអគ្គរដ្ឋទូតបានបន្ដទៀតថា “ដំបូងតុលាការនេះ ត្រូវមានដែន សមត្ថកិច្ច នៅលើបញ្ហាប្រធាន បទនេះ (សមុទ្រចិនខាងត្បូង) ។ ទី២ តុលាការ មជ្ឈត្តិកម្ម ត្រូវតែមិន លំអៀង និងផ្លូវការ ។

ទី៣ នីតិវិធី ត្រូវតែ សមហេតុសមផល ។ ទី៤ សេចក្តីសម្រេចលើ បញ្ហាសំខាន់ គួរតែជួយ ដោះស្រាយជម្លោះ” ប៉ុន្ដែលោក បានអះអាងថា តុលាការ មជ្ឈត្តិកម្ម សមុទ្រចិន ខាងត្បូង មិនបានបំពេញ លក្ខខណ្ឌទាំងនេះ ណាមួយឡើយ ។

គួរបញ្ជាក់ថា ពាក់ព័ន្ធនឹង រឿងសមុទ្រចិន ខាងត្បូង ក្នុងជម្លោះរ វាងចិន និងហ្វីលីពីន ត្រូវបានតុលាការ មជ្ឈត្តិកម្ម អចិន្រ្តៃយ៍ សម្រេចកាត់ក្ដី ឲ្យភាគីហ្វីលីពីន ឈ្នះចិន កាលពីថ្ងៃទី ១២ ខែកក្កដា ឆ្នាំ២០១៦ ប៉ុន្ដែលោក ឯកអគ្គរដ្ឋទូតចិន បានបន្ថែមទៀតថា “បញ្ហាអធិបតេយ្យ ភាពទឹកដីនេះ វាច្បាស់ណាស់ គឺហួសពីវិសាលភាព នៃការអនុញ្ញាត របស់អង្គការ សហប្រជាជាតិ (UNCLOS) និងបញ្ហាកំណត់ព្រំដែន ត្រូវបានបដិសេធ ដោយប្រកាសថា ប្រទេសចិន ជាងច្រើនឆ្នាំមកនេះ បានអនុលោម តាមច្បាប់ របស់អង្គការ សហប្រជាជាតិ” ៕

ដកស្រង់ពិ៖ដើមអម្ពិល