បណ្តាញសង្គម

ប្រធានាធិបតីចិន «លោក ស៊ី ជិនពីង ប្រកាសបើកកិច្ចប្រជុំ ​BRICS ដែលមាន ១០ប្រទេសធំៗចូលរួម» ជាផ្លូវការហើយ!

(ប៉េកាំង)៖ ប្រធានាធិបតីចិន លោក ស៊ី ជិនពីង បានប្រកាសបើកកិច្ចប្រជុំកំពូល BRICS លើកទី ០៩ ជាផ្លូវការហើយនៅឯទីក្រុង សៀមិន (Xiamen) ស្ថិតនៅភាគអាគ្នេយ៍ប្រទេសចិន។

 ព្រមពេល ជាមួយគ្នា លោកស៊ីក៏បានអំពាវនាវឱ្យប្លុកមួយនេះ បង្កើនកិច្ចសហប្រតិបត្តិការទ្វេដងផងដែរ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នៅរសៀលថ្ងៃចន្ទ ទី០៤ ខែកញ្ញា ឆ្នាំ២០១៧។

ថ្លែងនៅក្នុងពិធីបើកកិច្ចប្រជុំកំពូលនេះដែរ លោក ស៊ី ដែលជាប្រធានកិច្ចប្រជុំកំពូល BRICS បានលើកឡើងថា «ឥឡូវនេះ ខ្ញុំសូមប្រកាសថាកិច្ចប្រជុំកំពូលពេញអង្គ BRICS ដែលចាប់ផ្ដើម... យើង ត្រូវតែបង្កើនកិច្ចខិតខំប្រឹងប្រែងរបស់យើងទ្វេដង សម្រាប់កិច្ចសហប្រតិបត្តិការនៃអង្គការ BRICS»

គួរបញ្ជាក់ថា BRICS គឺជាអង្គការពាណិជ្ជកម្មមួយមានសមាជិកដូចជា ប្រេស៊ីល រុស្ស៊ី ឥណ្ឌា ចិន និងអាហ្រ្វិកខាងត្បូង ហើយកិច្ចប្រជុំក្នុងក្រុង Xiamen នេះបានចាប់ផ្ដើមធ្វើឡើងពីថ្ងៃទី០៣ រហូតដល់ថ្ងៃទី០៥ ខែកញ្ញា ដោយមានការចូលរួមពីប្រទេសមិនមែនជាសមាជិក BRICS រួមមាន អេហ្ស៊ីប មិចស៊ីកូ ថៃ ហ្គីណេ និងតាជីគីស្ថាន៕

ដកស្រង់ពី៖FRESH NEW