បណ្តាញសង្គម

ជប៉ុនដាក់សំណើ «សុំសាងសង់ផ្លូវធ្វើដំណើរ ពីកោះហុកកៃដូ ទៅកោះសាខាលីនរបស់រុស្ស៊ី»

 (ម៉ូស្គូ)៖ រដ្ឋាភិបាលទីក្រុងម៉ូស្គូ បានដាក់សំណើទៅកាន់ទីក្រុងតូក្យូ ដើម្បីធ្វើការសាងសង់មធ្យោបាយធ្វើដំណើរតាមផ្លូវថ្នល់ និងដែកពីកោះហុកកៃដូ (Hokkaido) ភាគខាងជើងប្រទេសជប៉ុន តភ្ជាប់ទៅកាន់តំបន់ភាគត្បូង នៃកោះសាខាលីន (Sakhalin) នៅប៉ែកខាងលិចប្រទេសរុស្ស៊ី។

នេះបើតាមការចេញផ្សាយដោយ សារព័ត៌មានរុស្ស៊ី Sputnik នៅល្ងាចថ្ងៃពុធ ទី០៦ ខែកញ្ញា ឆ្នាំ២០១៧។ ថ្លែងក្នុងឱកាសចូលរួមវេទិកាសេដ្ឋកិច្ចភាគកើត EEF នៅទីក្រុងវ្ល៉ាឌីវ៉ូស្តុក (Vladivostok) ឧបនាយករដ្ឋមន្រ្តីទីមួយរុស្ស៊ី លោក អ៊ីហ្គ័រ ស្សូវ៉ាឡូវ (Igor Shuvalov) បានថ្លែងទៀតថា គម្រោងនេះនឹងអាចទៅរួច តាមរយៈការប្រើប្រាស់បច្ចេកវិទ្យាដ៏ទំនើបៗសព្វថ្ងៃ ហើយទន្ទឹមនឹងនេះវាក៏នឹងមិនត្រូវការការចំណាយថវិកាច្រើនផងដែរ ដើម្បីសម្រេចឲ្យបានគោលដៅនេះ។

គួរបញ្ជាក់ថា ទំនាក់ទំនងរុស្ស៊ី-ជប៉ុន បានជួបប្រទះភាពស្មុគស្មាញ អស់រយៈពេលជាយូរណាស់មកហើយ ដោយសារតែភាពមិនចុះសម្រុងនឹងគ្នា ជុំវិញប្រជុំកោះមួយកន្លែង ដែលរុស្ស៊ីហៅថា គូរីលខាងត្បូង (Southern Kurils) និងជប៉ុនហៅថា «ដែនដីភាគខាងជើង»។

កិច្ចព្យាយាមសំដៅស្តារទំនាក់ទំនង រវាងប្រទេសទាំងពីរឡើងវិញ បានចាប់ផ្តើមជាថ្មីនៅពេលដែលនាយករដ្ឋមន្រ្តីជប៉ុន លោក ស៊ីនហ្សូ អាបេ បានជួបជាមួយប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន និងបានលើកផែនការសេដ្ឋកិច្ចទ្វេភាគី ០៨ចំណុច មកពិភាក្សា ក្នុងអំឡុងដំណើរបំពេញទស្សនកិច្ចរបស់ លោក អាបេ នៅទីក្រុងសូជី (Sochi) ប្រទេសរុស្ស៊ី កាលពីខែឧសភា ឆ្នាំ២០១៦៕

ដកស្រង់ពី៖ Fresh News