បណ្តាញសង្គម

CNN: ​ខ្មាន់កាំភ្លើង ឡាសវេហ្គាស់ ចាញ់ល្បែងអស់មួយលានដុលា្លរ មុនបើកការបាញ់រះ(វ៉ាស៊ីនតោន)៖ ខ្មាន់កំាភ្លើង​ឈ្មោះ ស្ទីវិន ផេដដក់ (Stephen Paddock) ដែល​បានបាញ់សម្លាប់រង្គាល ​មនុស្សយ៉ាងហោចណាស់ ៥៨នាក់ និងរបួស៥២៧នាក់ ក្នុងទីក្រុងឡាស វេហ្គាស់ ត្រូវបានគេរាយការណ៍ថាជា

(វ៉ាស៊ីនតោន)៖ ខ្មាន់កំាភ្លើងឈ្មោះ ស្ទីវិន ផេដដក់ (Stephen Paddock) ដែលបានបាញ់សម្លាប់រង្គាល មនុស្សយ៉ាងហោចណាស់ ៥៨នាក់ និងរបួស៥២៧នាក់ ក្នុងទីក្រុងឡាស វេហ្គាស់ ត្រូវបានគេរាយការណ៍ថាជាមនុស្សញៀននិងល្បែង ហើយមានបញ្ហាសតិអារម្មណ៍តាំងតែពីឆ្នាំ២០១៣មកម្លេះ។

មិនតែប៉ុណ្ណោះ មុនពេលបើកការបាញ់ប្រហារទៅលើហ្វូងមនុស្សរូបគេ បានចាយលុយដល់ទៅមួយលានដុល្លារ នៅក្នុងកាស៊ីណូនៃទីក្រុងឡាស់វីហ្គាស់។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNN នៅថ្ងៃចន្ទ ទី០៩ ខែតុលា ឆ្នាំ២០១៧។

យោងតាម CNN លោក ស្ទីវិន ផេដដក់ (Stephen Paddock) មានបញ្ហាសតិអារម្មណ៍និងទម្លាប់មិនធម្មតា តាំងតែពីឆ្នាំ២០១៣។ លោកតែងតែប្រើបា្រស់ថ្នាំប្រភេទ Valium នៅពេលមាន អារម្មណ៍ធុញថប់ម្ដងៗ ព្រមទាំងមានវេជ្ជបណិ្ឌតផ្ទាល់ខ្លួនដែលជាអ្នកចេញវេជ្ជបញ្ជាទៀតផង។

ដោយឡែក ជុំវិញករណីបាញ់ប្រហារនេះដែរ ការិយាល័យស៊ើបអង្កេតសហព័ន្ធ (FBI) ធ្លាប់ បានបញ្ជាក់រួចហើយថា លោក ស្ទេហ្វិន ផេកដក់ ពុំមានទំនាក់ទំនងអ្វីមួយជាមួយនិងក្រុម ISIS ឡើយ ទោះបីជាពួកភេរវករនេះបានចេញមុខអះអាងថាជាទង្វើរបស់ខ្លួនយ៉ាងណាក្តី ខណៈ ប្រព័ន្ធផ្សព្វផ្សាយអាមេរិករាយការណ៍ថា ខ្មាន់កាំភ្លើងរូបនេះមានបញ្ហាផ្លូវអារម្មណ៍។

ក៏ប៉ុន្តែវានៅតែមានមន្ទិលសង្ស័យជាច្រើន ព្រោះអាជ្ញាធរអាមេរិកខ្លួនឯង ក៏បានអះអាងដែរថាខ្មាន់កាំភ្លើង រូបនេះបានរៀបចំគំរោងតែម្នាក់ឯង និងប្រើពេលជាច្រើនឆ្នាំដើម្បីទិញកាំភ្លើង។

គួររំលឹកថា កាលថ្ងៃអាទិត្យ សប្ដាហ៍មុន បុគ្គល Paddock បានធ្វើសកម្មភាពបាញ់ប្រហារ ទៅលើហ្វូងមនុស្សយ៉ាងច្រើនកុះករជាង ២២,០០០នាក់ ដែលកំពុងចូលរួមក្នុងថ្ងៃចុងក្រោយ នៃព្រឹត្តិការណ៍ប្រគុំតន្រ្តីកណ្តាលវាលដ៏ធំមួយ ចេញពីបន្ទប់ជាន់ទី ៣២ របស់លោក នៃសណ្ឋាគារ-កាស៊ីណូ ម៉ាន់ដាឡាយ បេយ (Mandalay Bay)។

ក្រោយមកជនដៃដល់រូបនេះ ត្រូវប៉ូលិសអាមេរិករកឃើញថា បានស្លាប់នៅក្នុងបន្ទប់នោះ រួមជាមួយ និងកាំភ្លើងចំនួន ១០ដើម ហើយការបាញប្រហារនេះទៀតសោតត្រូវបានគេចាត់ទុកថាជា សោកនាដកម្មដ៏អាក្រក់ បំផុតនៅក្នុងប្រវត្តិសាស្ត្រអាមេរិកសម័យទំនើប៕

ដកស្រង់ពី៖FRESH NEW