បណ្តាញសង្គម

សាធារណរដ្ឋ ឆែក នឹងទិញយកឧទ្ធម្ភាគចក្រ UH-1Y

បរទេស៖ សំណើរបស់សាធារណរដ្ឋ ឆែក ដើម្បីទិញយកឧទ្ធម្ភាគចក្រ UH-1Y តាមរយៈកម្មវិធីលក់សម្ភារៈយោធា បរទេសរបស់សហរដ្ឋអាមេរិក បានឈ្នះការអនុម័តយល់ព្រម ពីក្រសួងការបរទេស សហរដ្ឋអាមេរិកហើយ នេះបើតាមការចុះផ្សាយរបស់កាសែត UPI នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៧ ។

 ទីភ្នាក់ងារសហប្រតិបត្តិការ សន្តិសុខការពារជាតិ សហរដ្ឋអាមេរិក ដែលគ្រប់គ្រងលើកម្មវិធី លក់សម្ភារៈយោធា បរទេសអាមេរិក បាននិយាយនៅក្នុង សេចក្តីជូនដំណើររបស់ខ្លួន ដល់សភាអាមេរិកថា កិច្ចព្រមព្រៀងទិញយកឧទ្ធម្ភាគចក្រ ចំនួន១២គ្រឿងនេះ គឺមានតម្លៃជាទឹកប្រាក់ ៥៧៥លានដុល្លារអាមេរិក ។ 

តាមសេចក្តីរាយការណ៍ ទីភ្នាក់ងារសហប្រតិបត្តិការ សន្តិសុខការពារជាតិ សហរដ្ឋអាមេរិក បាននិយាយដូច្នេះថា សំណើទិញនេះ នឹងគាំទ្រតម្រូវការសាធារណរដ្ឋ ឆែក សម្រាប់ស្វយការពារខ្លួនឯង និងគាំទ្រដល់កិច្ចការពារ របស់អង្គការណាតូ ហើយសាធារណរដ្ឋ ឆែក មានបំណងប្រើប្រាស់ ឧទ្ធម្ភាគចក្រទាំងនេះ ដើម្បីធ្វើទំនើបកម្មកងកម្លាំង ប្រដាប់អាវុធរបស់ខ្លួន ពង្រឹងកិច្ចការពារប្រទេសខ្លួន និងទប់ទល់នឹងការ គម្រាមកំហែងក្នុងតំបន់ ៕ 

ដកស្រង់ពី៖ដើមអម្ពិល