បណ្តាញសង្គម

សមាជិកសភាអាមេរិក ភ្ញាក់ផ្អើលខ្លាំងពេលដឹងថា អាមេរិកមានទ័ព ១០០០នាក់ នៅអាហ្វ្រិក តែប៉ង់តាហ្គោនថា មានលើស ៦០០០នាក់

បរទេស៖ គេហទំព័ររបស់ The Businessinsider កាលពីថ្ងៃអង្គារ ទី២៤ ខែតុលាម្សិលមិញ បានសរសេរថា ការប្រកាសមួយរបស់ មន្ទីរប៉ង់តាហ្គោនសហរដ្ឋអាមេរិក ទៅលើចំនួនវត្តមាន របស់យោធារបស់ខ្លួន នៅតាមមូលដ្ឋានទ័ពនានា ក្នុងទ្វីបអាហ្វ្រិកគឺ មានចំនួនរហូតទៅដល់ជាង ៦០០០ពាន់នាក់ ប៉ុន្តែខណៈដែលមាន សមាជិកសភាជាច្រើនរូប របស់អាមេរិកធ្លាប់បានទទួល ការភ្ញាក់ផ្អើលថា ចំនួនយោធាអាមេរិក នៅទ្វីបនេះមានទៅដល់ ១០០០នាក់ ។

 ដែលនេះមានន័យថា ចំនួនយោធាអាមេរិកស្ថិត នៅក្នុងទ្វីបអាហ្វ្រិក គឺមានចំនួនលើសពីការរំពឹងទុក របស់សមាជិកសភាអាមេរិកមួយចំនួន ដែលជឿជាក់ថា មិនដែលបានទទួលព័ត៌មាន ពីវិស័យយោធាអាមេរិក ក្រៅប្រទេសបានគ្រប់គ្រាន់ឡើយ ក្នុងនោះលោកមេបញ្ជា ការជាន់ខ្ពស់អាមេរិកលោក Joseph Dunford បានប្រកាសកាលពីថ្ងៃចន្ទថា ត្រឹមតែនៅក្នុងប្រទេស Niger តែមួយប៉ុណ្ណោះយោធាអាមេរិក មានចំនួនដល់ទៅ ៨០០នាក់ គឺជាកន្លែងដែលកងកម្លាំង យោធាអាមេរិក ៤នាក់ ត្រូវបានសម្លាប់កាលពីដើមខែកន្លងមកនេះ ដោយក្រុមសកម្មប្រយុទ្ធ ISIS ។

មេបញ្ជាការរូបនេះបានបន្តទៀតថា វត្តមានរបស់កងកម្លាំង អាមេរិកនៅក្នុងប្រទេស Niger និងបណ្តាលប្រទេសអាហ្វ្រិក ដទៃទៀតគឺស្ថិតនៅក្នុងផែនការ ប្រយុទ្ធប្រឆាំងទៅនឹង ក្រុមភេវរកម្មអន្តរជាតិ ដូចជាអាល់កៃដាក្រុម ជ្រុលនិយមរដ្ឋឥស្លាម Boko Haram និង ISIS ជាដើម ៕

ដកស្រង់ពី៖ដើមអម្ពិល