បណ្តាញសង្គម

រយៈពេល៥ខែ ហ្វីលីពីនបញ្ចប់ការប្រយុទ្ធ ជាមួយក្រុមរដ្ឋឥស្លាម ដោយបាន ឆក់យកជីវិតមនុស្ស ជាង ១ពាន់នាក់

ហ្វីលីពីន៖ ទាហានហ្វីលីពីន បានស្វាគមន៍សាច់ញាត្តិ នៅពេលពួកគេ ត្រឡប់មកពីជួរមុខរបស់ក្រុងម៉ាវីវី វិញ ដោយប្រមុខការពារប្រទេស បានលើកឡើងថា ការប្រយុទ្ធគ្នារយៈពេល ៥ខែប្រឆាំងនឹងពួកអ្នកគាំទ្ររដ្ឋឥស្លាម នៅភាគខាងត្បូងប្រទេសហ្វីលីពីន បានឆកយកជីវិតមនុស្សជាង ១១០០នាក់ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៧។

 ការបញ្ចប់ជម្លោះនេះ បានបញ្ចប់ភាពភ័យខ្លាចភ្លាមៗ ដែលថា ក្រុមរដ្ឋឥស្លាម IS នឹងបង្កើតមូលដ្ឋាន នៅអាស៊ីអាគ្នេយ៍មួយ នៅភាគខាងត្បូង នៃទីក្រុង Marawi ប្រទេសហ្វីលីពីដដែល ប៉ុន្តែការព្រួយបារម្ភ នៅតែមានចេតនាយូរអង្វែង និងសមត្ថភាព សម្រាប់តំបន់ខាងលើ ដែលរងគ្រោះក្នុងពេលកន្លងមក។

រដ្ឋមន្ត្រីការពារជាតិហ្វីលីពីនលោក Delfin Lorenzana បានប្រាប់ក្រុមអ្នកយកព័ត៌មាន នៅខាងក្រៅកិច្ចប្រជុំសន្តិសុខថ្នាក់តំបន់មួយ នៅទីក្រុងក្លាក ដែលជាទីក្រុងភាគខាងជើងហ្វីលីពីនថា "ឥឡូវនេះយើងប្រកាស អំពីការបញ្ចប់រាល់ប្រតិបត្តិការ ប្រយុទ្ធទាំងអស់នៅក្រុងម៉ាវីវី" ៕

ដកស្រង់ពី៖ដើមអម្ពិល