បណ្តាញសង្គម

ការវាយប្រហារ គ្រាប់បែក អត្តឃាត ក្នុងទីក្រុង Kirkuk ប្រទេសអ៊ីរ៉ាក់ សម្លាប់មនុស្ស តិចបំផុត៥នាក់

បរទេស ៖ ភេរវករគ្រាប់បែក អត្តឃាតពីរនាក់ តាមសេចក្តី រាយការណ៍ បានសម្លាប់ មនុស្ស តិចបំផុត៥នាក់ និងធ្វើឲ្យរង របួសច្រើនជាង២០នាក់ ក្នុងការវាយ ប្រហារមួយ នៅវិហារ ឥស្លាម និកាយស៊ីអីត ក្នុងទីក្រុង Kirkuk ភាគខាងជើង នៃប្រទេសអ៊ីរ៉ាក់ កាលពីថ្ងៃអាទិត្យ មិ្សលមិញនេះ។

 នេះគឺជាលើកទីមួយ ដែលការវាយប្រហារ បែបនេះកើតមាន ចាប់តាំងពីរដ្ឋាភិបាល កណ្ដាលក្នុងទីក្រុងបាដាដ បានដណ្ដើមកាន់កាប់ទីក្រុង Kirkuk កាលពីខែមុន ពីកងកម្លាំងឃឺដ ដែលបានគ្រប់គ្រងទីក្រុងប្រេង មានប្រជាជន១លាននាក់នេះ អស់រយៈពេល៣ឆ្នាំមកហើយ។

តាមសេចក្តីរាយការណ៍ ពីកាសែតរ៉យទើ ចេញផ្សាយនៅថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៧ អភិបាល ស្តីទីនៃទីក្រុង Kirkuk បានអំពាវនាវដល់នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ លោក Haider al-Abadi ក្រោយកិច្ច ប្រជុំគណៈកម្មការសន្តិសុខ ខេត្តមួយ ឲ្យបញ្ជូនកងទ័ព បន្ថែម មករក្សា សន្តិសុខទីក្រុង៕

ដកស្រង់ពី៖ដើមអម្ពិល