បណ្តាញសង្គម

កងកម្លាំងសម្ព័ន្ធមិត្ត ដឹកនាំដោយអារ៉ាប៊ីសាអូឌីតហៅមីស៊ីល ថាជាការបង្កើនគ្រោះថ្នាក់ ក្នុងជម្លោះយេម៉ែន

បរទេស៖ កងកម្លាំងសម្ពន្ធមិត្ត ដឹកនាំដោយអារ៉ាប៊ីសាអូឌីត កាលពីថ្ងៃអាទិត្យម្សិលមិញនេះ តាមសេចក្តីរាយការណ៍ បានចោទកងជីវពលហូធី នៃប្រទេសយេម៉ែន ពីបទបង្កើនគ្រោះថ្នាក់ ត្រឹមតែមួយថ្ងៃបន្ទាប់ពី កងកម្លាំងការពារដែន អាកាសអារ៉ាប៊ីសាអូឌីត បានបាញ់ស្ទាប់ចាប់ មីស៊ីលផ្លោងមួយគ្រាប់ ដែលពួកងជីវពលហូធី បាញ់សម្តៅមកពីក្រុងរីយ៉ាដ។ 

 មន្ត្រីនាំពាក្យសម្ពន្ធមិត្ត នាយវរសេនីយឯក Turki al-Maliki នៅក្នុងសន្តិសីទកាសែត ដែលផ្សាយផ្ទាល់លើ កញ្ចក់ទូរទស្សន៍រដ្ឋប៉ុស្តិ៍ Ekhbariya បាននិយាយថា ការបង្កើនគ្រោះថ្នាក់ របស់កងជីវពលហូធីនេះ គឺកើតមានឡើង ព្រោះតែមានការគាំទ្រពីអ៊ីរ៉ង់ ហើយរថយន្តបាញ់រ៉ុកកែត ដែលប្រើបាញ់មីស៊ីលនោះ គឹផលិតនៅក្នុងប្រទេសអ៊ីរ៉ង់។ 

គួរបញ្ជាក់ថា អារ៉ាប៊ីសាអឌីត និងសម្ពន្ធមិត្តរបស់ខ្លួន បានចោទអ៊ីរ៉ង់ ពីបទផ្គត់ផ្គង់មីស៊ីល និងអាវុធដទៃទៀតឲ្យពួកហូធី ដោយបាននិយាយថា អាវុធទាំងនោះ មិនមានវត្តមាននៅក្នុងប្រទេសយេម៉ែន មុនសង្គ្រាមចាប់ផ្តើមផ្ទុះឡើង ក្នុងឆ្នាំ២០១៥នោះទេ ៕

ដកស្រង់ពី៖ដើមអម្ពិល