បណ្តាញសង្គម

ទីបំផុត​ប្រធានាធិបតី​តួកគី «លោក Erdogan សារភាពថា បានដាក់អន្ទាក់​ចាប់មនុស្ស​ក្នុងចលនា​ ហ្គូលែន»

  (តួកគី)៖ នៅថ្ងៃអង្គារសប្តាហ៍នេះ ប្រធានាធិបតីតួកគី Recep Tayyip Erdoğan បានសារភាពថា អ្នកដែលអាណិតអាសូចំពោះចលនា ហ្គូលែន ត្រូវបានជាប់អន្ទាក់នៅក្នុងប្រទេសតួកគីហើយ អ្នកដែលឆ្លាតវៃគឺបានចាកចេញពីប្រទេស នេះបើតាមរាយការណ៍របស់ BBC ដែលត្រូវបានដកស្រង់ នៅរសៀលថ្ងៃពុធ ទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៧។

លោក Erdogan និងរដ្ឋាភិបាលរបស់លោក បានចាប់ផ្តើមធ្វើសង្គ្រាមប្រឆាំងនឹងចលនា ហ្គូលែន បន្ទាប់ពីប្រតិបត្ដិការពុករលួយកាលពីខែធ្នូឆ្នាំ ២០១៣ ដែលរដ្ឋមន្រ្តី និងកូនប្រុសរបស់លោកប្រធានាធិបតី Erdoğan ត្រូវគេចោទប្រកាន់ថា បានទទួលសំណូកពីពាណិជ្ជករអ៊ីរ៉ង់ ដើម្បីជួយសម្រួលដល់ប្រតិបត្តិការ ដែលផ្តល់ប្រយោជន៍ដល់អ៊ីរ៉ង់។

បន្ទាប់ពីលោក Erdoğan បានដាក់សំណុំរឿងនៃជាការប៉ុនប៉ងធ្វើរដ្ឋប្រហារផ្តួលរំលំរដ្ឋាភិបាល ដែលរៀបចំដោយសត្រូវនយោបាយរបស់លោកនោះ រដ្ឋអាជ្ញាជាច្រើនត្រូវបានដកចេញពីរឿងក្តី ប៉ូលីសត្រូវបានចាត់តាំងសាជាថ្មី ហើយការស៊ើបអង្កេតអំពើពុករលួយត្រូវបានលុបចោល។ លោក Erdoğan អំពាវនាវជាសាធារណៈដល់ប្រជាជន មិនឱ្យបញ្ជូនកូនរបស់ពួកគេទៅសាលារៀនរបស់ចលនា ហ្គូលែន មិនឱ្យអាន ឬមើលប្រព័ន្ធផ្សព្វផ្សាយរបស់ពួកគេ ហើយមិនត្រូវដាក់ប្រាក់នៅក្នុងធនាគាររបស់ពួកគេ (Asya) ។

តុលាការនៃសន្តិភាព ដែលបានបង្កើតឡើងដោយរដ្ឋាភិបាល Erdoğan នៅពាក់កណ្តាលឆ្នាំ ២០១៤ បានចាប់ផ្តើមដាក់គុកមនុស្ស និងរឹបអូសយកក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយ និងសាលារៀន ដែលមានទំនាក់ទំនងជាមួយចលនា Gülen ចាប់ពីរដូវក្តៅឆ្នាំ២០១៤មក។ Erdoğan ក៏បានចោទប្រកាន់ចលនា Gülen ថា ជាអ្នកនៅក្រោយក្នុងការប៉ុនប៉ងធ្វើរដ្ឋប្រហារ នៅថ្ងៃទី ១៥ ខែកក្កដា ឆ្នាំ២០១៦។

លោក Fethullah Gülen ដែលជាអ្នកជំរុញចលនានេះឡើងបានបដិសេធថា មិនមានតួនាទីនៅក្នុងរដ្ឋប្រហារនោះទេ ហើយបានអំពាវនាវឱ្យមានការស៊ើបអង្កេតអន្តរជាតិមួយ ចូលទៅក្នុងរឿងនេះ ប៉ុន្តែលោកប្រធានាធិបតី Erdoğan បានហៅការប៉ុនប៉ងធ្វើរដ្ឋប្រហារថាជា "អំណោយមួយពីព្រះ" ហើយរដ្ឋាភិបាលបានចាប់ផ្តើមធ្វើការបោសសំអាតមួយ ក្នុងគោលបំណងលាងសម្អាតអ្នកគាំទ្រចលនាពីក្នុងស្ថាប័នរដ្ឋការ និងធ្វើអោយបាត់បង់ប្រជាប្រិយភាពរបស់ខ្លួន និងដាក់ពួកគេនៅក្នុងមន្ទីរឃុំឃាំង។

ប្រទេសតួកគីបានផ្អាក ឬបណ្តេញចេញចៅក្រមជាង ១៥ ម៉ឺននាក់ចាប់តាំងពីថ្ងៃទី ១៥ ខែកក្កដា។ ក្រសួងយុត្តិធម៌របស់ប្រទេសតួកគី បានប្រកាសកាលពីថ្ងៃទី ១៣ ខែកក្កដាថា មនុស្ស ៥០,៥១០នាក់ ត្រូវបានចាប់ខ្លួនហើយ ១៦៩,០១៣ នាក់គឺជាផ្នែកមួយនៃនីតិវិធីច្បាប់ ក្នុងការចោទប្រកាន់ពីរដ្ឋប្រហារ។

មានគណនីធនាគារនៅធនាគារ Asya ជាសារព័ត៌មានផ្សព្វផ្សាយ ដែលទាក់ទងទៅនឹងចលនា និងបញ្ជូនកុមារទៅសាលារៀន ដែលគ្រប់គ្រងដោយចលនានេះ ត្រូវបានលើកឡើងថា ជាហេតុផលមួយក្នុងចំណោមហេតុផល ក្នុងការបោសសំអាត និងឃុំឃាំងមនុស្សរាប់ពាន់នាក់។ រដ្ឋាភិបាលក៏បានរឹបអូសយកក្រុមហ៊ុនយ៉ាងហោចណាស់ចំនួន ១,០៦៨ ក្រុមហ៊ុននិងអចលនទ្រព្យ ៤,៨៨៨ ដែលជាផ្នែកមួយនៃការបោសសំអាត ដែលសំដៅទៅលើចលនា ហ្គូលែន៕

ដកស្រង់ពី៖ Fresh News