បណ្តាញសង្គម

ពួកឧទ្ទាមយេម៉ែន «ផ្លោងគ្រាប់​មីស៊ីល​ទៅកាន់ រាជវាំងអារ៉ាប៊ីសាអូឌីត» តែសំណាងល្អ...

 (យេម៉ែន)៖ ក្រុមឧទ្ទាមហួធី នៅក្នុងប្រទេសយេម៉ែនបានអះអាងថា ពួកគេបានផ្លោងគ្រាប់មីស៊ីល សំដៅទៅកាន់រាជវាំង ស្ថិតនៅក្នុងរដ្ឋធានីរីយ៉ាដ របស់ប្រទេសអារ៉ាប៊ីសាអូឌីត ហើយគ្រាប់មីស៊ីលទាំងនោះ ក៏ត្រូវបានបាញ់ស្ទាក់ផងដែរ។

នេះបើតាមការចេញផ្សាយព័ត៌មាន ដោយទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នាល្ងាចថ្ងៃអង្គារ ទី១៩ ខែធ្នូ ឆ្នាំ២០១៧។ សាក្សីដែលបានឃើញហេតុការណ៍ផ្ទាល់ភ្នែក បានឲ្យដឹងថា ពួកគេបានលឺសំឡេងផ្ទុះយ៉ាងកក្រើក ហើយផ្សែងខ្មួលខ្មាញ់ ក៏ផុសឡើងក្នុងផ្ទៃមេឃតែម្តង ដែលជាសញ្ញាបញ្ជាក់ថា ជាគ្រាប់មីស៊ីលបានប៉ះទង្គិចគ្នា នាំឲ្យផ្ទុះយ៉ាងខ្លាំងក្លាលើផ្ទៃអាកាស។

ក្រុមហួធីបានអះអាងថា ពួកគេបានបាញ់មីស៊ីលប្រភេទ Burkan-2 សំដៅទៅកាន់រាជវាំង Yamama របស់ព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត៕

ដកស្រង់ពី៖ Fresh News