បណ្តាញសង្គម

ក្រុងប៉េកាំង បដិសេធការចូលខ្លួន ទៅកាន់តុលាការ ICJ តាមបណ្ដឹងរបស់ ក្រុងម៉ានីល

នៅទីបំផុតប្រទេសចិន បានបដិសេធការកោះហៅ របស់តុលាការ យុត្តិធម៌អន្តរជាតិ អង្គការសហប្រជាជាតិ ICJ នៅក្រោមបណ្ដឹង របស់ប្រទេសហ្វីលីពីន ដែលប្ដឹងពីបទធ្វើ សកម្មភាពឈ្លានពាន នៅតំបន់សមុទ្រ ចិនភាគខាងកើត ដែលក្រុងម៉ានិល អះអាងថា ជាដែនទឹករបស់ខ្លួន។

តុលាកាយុត្តិធម៌អន្តរជាតិ អង្គការសហប្រជាជាតិ ICJ ដែលមានមូលដ្ឋាននៅ ក្រុងឡាអេប្រទេសហូឡង់ បានឲ្យដឹងថា ប្រទេសចិន មានពេលរហូតដល់ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៤នេះ ដើម្បីធ្វើការឆ្លើយតបជាផ្លូវការ ករណីបណ្ដឹងរបស់ ប្រទេសហ្វីលីពីន ដែលចោទចិនដូចនេះ។

អ្នកនាំពាក្យក្រសួង ការបរទេសចិន Hong Lei បានប្រាប់ អ្នកសារព័ត៌មាននៅ ក្រុងប៉េកាំង កាលពីថ្ងៃពុធទី៤ ខែមិថុនា ថា ចិនសូមប្រកាន់ជំហរថា មិនទទួលយក និងមិនចូលខ្លួនករណី បណ្ដឹងណាមួយ ដែលប្រទេសជិត ប្ដឹងទាក់ទិន នឹងជំលោះសមុទ្រនោះទេ។ តែបែបនេះក្ដីអ្នកនាំពាក្យ ក្រសួងការបរទេស ហ្វីលីពីន Charles Jose ក្រុងម៉ានីល នៅតែទទូច ឲ្យតុលាការ ពិភពលោកនេះ ជំរុញក្រុងប៉េកាំងមកតតាំងក្ដី ជាមួយក្រុងម៉ានិល ករណីជម្លោះនេះ។

កាលពីថ្ងៃពុធ ក្រុងប៉េកាំង ក៏បានគំរាមក្រុងហាណូយ កុំឲ្យយកករណីជម្លោះសមុទ្រ ទៅកាន់តុលាការ ICJ ដែរ បន្ទាប់ពីរដ្ឋាភិបាលវៀតណាម គំរាមថា នឹងប្ដឹង ចិន ករណីលុកលុយប្រជុំកោះ និងរុករកឧស្ម័ន លើដែនទឹករបស់ខ្លួន នៅសមុទ្រចិនភាគខាងត្បូងគឺតំបន់ប្រជុំកោះស្ត្រាតលី។ តាមច្បាប់សមុទ្រអន្តរជាតិ ឆ្នាំ១៩៨២ កំណត់ថា ដែនទឹកប្រទេសណា ជិតជាងគេ ពី២០០គីឡូមែត្រ ទៅជារបស់ប្រទេសនោះ។ ចំណែកដែនទឹកជម្លោះជាមួយហ្វីលីពិន គឺតំបន់នោះ មានចំងាយជិត ២០០គីឡូមែត្រ ហើយបើប្រៀបជាមួយចិន គឺមានរយៈចំងាយ ជាង៦០០គីឡីមែត្រ៕