បណ្តាញសង្គម

ប្រទេសចិន បានឃុំខ្លួនជនជាតិកាណាកាទីបី

ប្រទេសចិន បានចាប់ខ្លួនជនជាតិកាណាដាទី៣ ចំពេលជម្លោះការទូតរវាងរដ្ឋធានីប៉េកាំង និងអូតាវ៉ា លើបញ្ហាចាប់ខ្លួន ប្រតិបត្តិករបណ្តាញទូរគមនាគមន៍ជនជាតិចិន នេះបើតាមមន្រ្តីកាណាដា ប្រាប់កាលពីថ្ងៃពុធ។

ប្រភពរដ្ឋាភិបាលបាននិយាយថា “មិនមានហេតុផលឲ្យជឿថា ករណីនេះ មានទំនាក់ទំនងទៅនឹងករណី២ថ្មីៗផ្សេងទៀត នៃជនជាតិកាណាដា ដែលបានឃុំខ្លួនក្នុងប្រទេសចិនទេ”។

ការឃុំខ្លួននាពេលថ្មីៗនៃអតីតអ្នកការទូតជនជាតិកាណាដា និងសហគ្រិនជាតិកាណាដា បានបង្កើននូវការសង្ស័យថា រដ្ឋធានីប៉េកាំង កំពុងកាន់កាប់ពួកគេដើម្បីសងសឹកនូវការចាប់ខ្លួនមន្រ្តីប្រធានហិរញ្ញវត្ថុក្រុមហ៊ុនទូរស័ព្ទ គឺលោកស្រី Meng Wanxhou កាល ពីថ្ងៃទី១ ធ្នូកន្លងមក បើទោះជាមិនមានទំនាក់ទំនងជាផ្លូវការ ត្រូវបានប្រកាសរវាងករណីទាំងនោះក៏ដោយ។

លោកស្រី Meng ត្រូវបានដោះលែងឲ្យនៅក្រៅឃុំ កាលពីសប្តាហ៏មុន ក្នុងទីក្រុង Vancouver ដោយរង់ចាំសាវនការបត្យាប័នរបស់សហរដ្ឋអាមេរិក លើករចោទប្រកាន់ក្លែងបន្លំ ទាក់ទងនឹងការបំពាន កិច្ចសន្យាអាជីវកម្មជាមួយប្រទេសអ៊ីរ៉ង់។

ប្រទេសចិន បានចោទប្រកាន់ជនជាប់ឃុំដទៃទៀត ពីសកម្មភាពនានា “ដែលគ្រោះថ្នាក់ដល់សន្តិសុខជាតិរបស់ប្រទេសចិន”។

ពួកគេ ទាំងពីរត្រូវបានឃុំខ្លួននៅថ្ងៃទី១០ ធ្នូ។ រដ្ឋធានីប៉េកាំង បានគម្រាមប្រទេសកាណាដាជាមួយនឹង “ផលវិបាកធ្ងន់” ប្រសិនបើលោកស្រី Meng មិនត្រូវបានដោះលែងឲ្យមានសេរីភាព ហើយបណ្តាញផ្សព្វផ្សាយរបស់រដ្ឋចិន បានទាញភ្ជាប់ការចាប់ខ្លួននេះ ដោយនិយាយថា វាមានពាក់ព័ន្ធនឹងរឿងនយោបាយ។

រដ្ឋធានីអូតាវ៉ា បាននិយាយជាដដែលថា ការចាប់ខ្លួននេះ មិនពាក់ព័ន្ធនឹងរឿងនយោបាយទេ ប៉ុន្តែជាដំណើរការតុលាការ ក្នុងការរក្សាសន្ធិសញ្ញាបត្យាប័ន ជាមួយរដ្ឋធានីវ៉ាស៊ិនតោន។