បណ្តាញសង្គម

សហរដ្ឋអាមេរិក ពិនិត្យមើលការបង្កើនល្បឿនជំនួយទៅកាន់ប្រទេសកូរ៉េខាងជើង

សហរដ្ឋអាមេរិក បាននិយាយកាលពីថ្ងៃពុធថា ខ្លួននឹងព្យាយាមបង្កើនល្បឿនជំនួយឯកជនមកកាន់ប្រទេសកូរ៉េខាងជើង ក្នុងឥរិយាបថសុឆន្ទះមួយ ដូចដែលលោកប្រធានាធិបតីដូណាល់ ត្រាំ ស្វែងរកកិច្ចប្រជុំដ៏ស្រស់ស្រាយមួយ។

លោក Stephen Biegun ដែលជាតំណាងពិសេសរបស់សហរដ្ឋអាមេរិក ប្រចាំនៅប្រទេសកូរ៉េខាងជើង បាននិយាយថា សហរដ្ឋអាមេរិក នឹងមានភាពអត់ធ្មត់ថែមទៀត ដើម្បីអនុវត្តន៍បម្រាមដ៏តឹងតែងរបស់ខ្លួនលើការធ្វើដំណើររបស់ពលរដ្ឋអាមេរិក ទៅកាន់រដ្ឋផ្តាច់ការមួយនេះ នៅពេលពាក់ព័ន្ធនឹងបុគ្គលិកជំនួយ។

រដ្ឋបាលលោកត្រាំ បានបដិសេដន៍ជាទូទៅ ក្នុងការអនុញ្ញាតិឲ្យក្រុមជំនួយអាមេរិក ចូលមកប្រតិបត្តិការងារក្នុងប្រទេសកូរ៉េខាងជើង ដោយស្វែងរកទាំងគំនាបអតិបរិមារ និងដើម្បីធានានូវសុវត្តិភាពដល់ជនអាមេរិកាំងទាំងនោះ។

កូរ៉េខាងជើង ជាប្រទេសមួយក្នុងចំណោមប្រទេសក្រីក្របំផុត ជាច្រើនក្នុងពិភពលោក ដែលរាប់សិបឆ្នាំមកហើយ បានទទួលនូវជំនួយពីក្រុមជំនួយអាមេរិកដែលពួកគេភាគច្រើនជាក្រុមសាសនា។

សហរដ្ឋអាមេរិក បានហាមឃាត់ពលរដ្ឋខ្លួនពីការមកលេងប្រទេសកូរ៉េខាងជើង ដែលជាប្រទេសតែមួយគត់ដែលត្រូវបានដាក់កំហិត បន្ទាប់ពីមានការឃុំខ្លួននិស្សិតម្នាក់ ដែលបញ្ជូនត្រលប់មកប្រទេសវិញ មិនបានប៉ុន្មានបានបាត់បង់ជីវិត។