បណ្តាញសង្គម

លោក Kim Jong Un ព្រមានថា ប្រទេសកូរ៉េខាងជើង អាចពិចារណាការផ្លាស់ប្តូរកលយុទ្ធ

ប្រទេសកូរ៉េខាងជើង អាចពិចារណានូវការផ្លាស់ប្តូរទិសដៅ ប្រសិនសហរដ្ឋអាមេរិក រក្សានូវការដាក់ទណ្ឌកម្មរបស់ខ្លួនមកលើប្រទេសដែលបំពាក់អាវុធនុយក្លេអ៊ែរមួយនេះ នេះបើតាមការព្រមានរបស់លោក គីម ជុនអ៊ុន ក្នុងសុន្ទរកថាចូលឆ្នាំថ្មីសកលរបស់លោក កាលពីថ្ងៃអង្គារ៍ បន្ទាប់ពីទំនាក់ទំនងការទូតរយះពេល១២ខែកន្លងមក។

“ប្រសិនបើសហរដ្ឋអាមរិក មិនបានរក្សានូវការសន្យារបស់ខ្លួនដែលបានធ្វើឡើងចំពោះមុខពិភពលោកទាំងមូលនោះទេ …ហើយទទូចចង់ដាក់ទណ្ឌកម្ម និងគំនាបមកលើប្រទេសសាធារណះរបស់យើង យើង ក៏អាចចាកចេញដោយគ្មានជម្រើសដែរ ប៉ុន្តែដើម្បីពិចារណានូវវិធីថ្មីមួយ ក្នុងការការពារសុវត្តិភាពអធិបតេយ្យភាព និងផលប្រយោជន៍របស់ពួកយើង” នេះបើតាមសំដីរបស់លោកគីម។

លោក គីម បានសំដៅដល់កិច្ចប្រជុំកំពូលរបស់លោកជាមួយលោកប្រធានាធិបតីដូណាល់ ត្រាំ នាប្រទេសឹង្ហបុរី កាលពីខែមិថុនា នៅពេលដែលលោក បាននិយាយថា លោក មាន “កិច្ចពិភាក្សាដ៏មានផ្លែផ្កា” និង “គំនិតស្ថាបនាផ្លាស់ប្តូរគ្នាជាច្រើន”។

នាពេលដែលមេដឹកនាំទាំងពីរ បានចុះហត្ថលេខាលើការសន្យាគ្នាមិនច្បាស់លាស់ ស្តីពីការរំសាយអាវុធនុយក្លេអ៊ែររបស់ឧបទ្វីបកូរ៉េ ប៉ុន្តែដំណើរវិវត្តន៍ បានជាប់គាំងចាប់តាំងពីពេលនោះមកជាមួយនឹងជម្លោះរវាងរដ្ឋធានីព្យុងយ៉ាង និងវ៉ាស៊ិនតោន លើអ្វីដែលចង់មានន័យ។

កូរ៉េខាងជើង ត្រូវបានកំណត់បន្ថែមទណ្ឌកម្មទ្វេរដង ពីក្រុមប្រឹក្សាអង្គការសហប្រជាជាតិលើអាវុធនុយក្លេអ៊ែរ ដែលគេហាមឃាត់ និងកម្មវិធីអាវុធគ្រាប់ផ្លោងមីស៊ីល ដែលបានមើលឃើញថា ខ្លួន បានអនុវត្តន៍ការសាកល្បងបរិមាណូ៦ដង និងបាញ់គ្រាប់រ៉ុកកែត ដែលមានសមត្ថភាពទៅដល់ទឹកដីអាមេរិកទាំងមូល។

“លោក គីម ត្រៀមខ្លួនរួចស្រេចដើម្បីអង្គុយជជែកម្តងទៀតជាមួយប្រធានាធិបតីអាមេរិក ក្នុងពេលណាមួយនាពេលអនាគត ហើយនឹងប្រឹងប្រែងគ្រប់មធ្យោបាយ ដើម្បីបង្កើតបានលទ្ធផលដែលនឹងទទួលស្វាគមន៍ដោយសហគមន៍អន្តរជាតិ” នេះបើតាមការថ្លែងរបស់លោក ហើយបានចាក់ផ្សាយតាមទូរទស្សន៍រដ្ឋរបស់កូរ៉េខាងជើង។