បណ្តាញសង្គម

រដ្ឋមន្ត្រីការបរទេស អាមេរិកចេញដំណើរ ពិនិត្យមើល សង្គ្រាមនៅអ៊ីរ៉ាក់

អាមេរិក៖ រដ្ឋមន្ត្រីការបរទេស អាមេរិក John Kerry ចាប់ផ្តើម ធ្វើដំណើរទៅកាន់ មជ្ឈិមបូព៌ា ដើម្បីពិនិត្យមើល សង្គ្រាម ដែលកំពុងផ្ទុះឡើង នៅអឺរ៉ាក់ ដែលនៅទីនោះ ពួកសកម្មប្រយុទ្ធស៊ុននី បានរឹបអូសយក តំបន់មួយចំនួន ថែមទៀតរបស់ រដ្ឋាភិបាល ក្រុងបាដាត ខណៈដែល ក្រុមនិកាយ របស់ប្រទេសនេះ បានបែកបាក់គ្នា ដ៏ធ្ងន់ធ្ងរ។

លោក John Kerry បានចាកចេញពី ទីក្រុងវ៉ាស៊ីនតោន កាលពីថ្ងៃសៅរ៍ ហើយទៅដល់ទីក្រុងអាម៉ង់ ក្រោយមកទៅ ទីក្រុងព្រុចសែល និងប៉ារីស ខណៈនោះ មានការរំពឹងទុក ថាលោក Kerry ត្រូវធ្វើដំណើរទៅកាន់ ប្រទេសអ៊ីរ៉ាក់ គឺជាទស្សនកិច្ច លើកទីពីរ របស់លោក ចាប់តាំងពីលោក ចូលកាន់តំណែងជា រដ្ឋមន្ត្រីការបរទេស នៅដើមឆ្នាំ២០១៣។ គោលបំណងរបស់ អ្នកការទូតក្រុង វ៉ាស៊ីតោនថ្មីនេះ សំដៅរួបរួមមេដឹកនាំអ៊ីរ៉ាក់ ហើយត្រូវប្រយុទ្ធប្រឆាំង នឹងពួកសកម្ម ប្រយុទ្ធនិកាយ ស៊ុននី ដែលព្យាយាម រុលចូលកាន់កាប់ រដ្ឋធានីបាដាដ។

កាលពីថ្ងៃសុក្រ ប្រធានាធិបតីអាមេរិក Obama ដែលស្រង់សម្ដីចុះផ្សាយ ដោយបណ្តាញព័ត៌មាន CNN បានបញ្ជាក់ថា អាមេរិកបាន ផ្តល់ទៅឲ្យប្រទេសអ៊ីរ៉ាក់ នូវប្រជាធិបតេយ្យមួយ ដ៏ទូលំទូលាយ រួចទៅហើយ តាមរយៈរដ្ឋាភិបាលថ្មី របស់នាយករដ្ឋមន្ត្រី អ៊ីរ៉ាក់នូរី អាល់ម៉ាលីគី ដែលស្ថិតនៅ ក្រោមសម្ពាធ យ៉ាងខ្លាំងរបស់ពួក សកម្មប្រយុទ្ធស៊ុននី។

កាលពីដើមសប្តាហ៍នេះ លោក Obama បានព្រមានថា លោកនឹងចេញសេចក្តីសម្រេច ឲ្យកងទ័ពអាកាស របស់អាមេរិក ធ្វើការវាយប្រហារ លើពួកសកម្មប្រយុទ្ធ ប្រសិនបើរដ្ឋាភិបាល ក្រុងបាដាដ មិនអាចទប់ទល់ និងពួកសកម្មប្រយុទ្ធ ស៊ុននីបាននោះ។ យ៉ាងហោចណាស់ ទីក្រុងឧស្សាហកម្ម ចំនួនពីរ គឺទីក្រុងម៉ូស៊ុល និងទីគ្រីត បានធ្លាក់លើ ការគ្រប់គ្រងរបស់ ពួកសកម្មប្រយុទ្ធ រួចទៅហើយ៕