បណ្តាញសង្គម

ប្រទេសទួគី មិនអនុញ្ញាតឲ្យតំបន់សុវត្ថិភាពរបស់ប្រទេសស៊ីរី ប្រែក្លាយជាតំបន់វាលភក់

ប្រទេសទួគី នឹងមិនអនុញ្ញាតឲ្យមានការអនុវត្តនៃតំបន់សុវត្ថិភាពក្នុងប្រទេសស៊ីរី ត្រូវបានប្រែក្លាយជាតំបន់ “វាលភក់” ដូចតំបន់មួយក្នុងប្រទេសអ៊ីរ៉ាក់ភាគខាងជើង នេះបើតាមសំដីលោកប្រធានាធិបតី ទួគី Recep Tayyip Erdogan កាលពីថ្ងៃចន្ទ។

ថ្លែងក្នុងព្រឹត្តិការណ៏មួយក្នុងរដ្ឋធានី Ankara លោក Erodgan បាននិយាយថា ផែនការតំបន់សុវត្ថិភាព៣២គ.ម នាតំបន់ភាគខាងជើងប្រទេស៊ីរី មិនត្រូវក្លាយជាដីថ្មីមួយផ្សេងទៀត ដែលប្រឆាំងនឹងប្រទេសទួគីនោះទេ ដោយបន្ថែមថា គោលបំណងរបស់ខ្លួន គួរធ្វើយ៉ាងណាដើម្បីឲ្យអង្គការភាវរកម្ម ឋិតនៅឆ្ងាយពីព្រំដែនប្រទេសទួគី។

ប្រទេសទួគី “មិនមានភ្នែក” លើបូរណះភាពដែនដីរបស់ប្រទេសស៊ីរី នោះទេ បើតាមសំដីលោក Erdogan ប៉ុន្តែសឹងតែបញ្ចប់នូវការត្រៀមលក្ខណះ ដើម្បីចាប់ផ្តើមប្រតិបត្តិការណ៏យោធាឆ្លងកាត់ព្រំដែន ប្រសិនបើពាក្យសន្យាផ្នែកសន្តិសុខ ដែលគេធ្វើឡើងសម្រាប់រដ្ឋធានី Ankara មិនត្រូវបានគេរក្សានោះ។

លោក Erdogan ក៏បានគូសបញ្ជាក់ផងដែរថា លោកនឹងធ្វើដំណើរទៅកាន់ប្រទេសរុស្សីនៅថ្ងៃពុធ ដើម្បីពិភាក្សាបញ្ហាវិបត្តិស៊ីរីជាមួយលោកលោកប្រធានាធិបតី Vladimir Putin ។

នៅក្នុងកំឡុងពេលកិច្ចសន្ទនាតាមទូរស័ព្ទ កាលពីយប់ថ្ងៃអាទិត្យ លោកប្រធានាធិបតី Erdogan និងប្រធានាធិបតីសហរដ្ឋអាមេរិក Donald Trump បានយល់ស្របក្នុងការបង្កើនល្បឿនកិច្ចពិភាក្សា រវាងប្រធានផ្នែកបុគ្គលិករបស់ពួកគេ ទាក់ទងនឹងតំបន់សុវត្តិភាពមួយកន្លែងក្នុងប្រទេសស៊ីរីភាគខាងជើង ដែលជាវិធានការណ៏រួមគ្នាមួយ ក្នុងការរក្សាស្ថេរភាពតំបន់ បន្ទាប់ពីការដកកងទ័ពសហរដ្ឋអាមេរិក ចេញពីប្រទេសស៊ីរី។