បណ្តាញសង្គម

ចំនុចទាំង 5 នេះ ដែលក្រុមហ៊ុនផលិតស្មាតហ្វូនចិន ធ្វើបានល្អជាងក្រុមហ៊ុនល្បីៗដទៃទៀត

រហូតមកទល់បច្ចុប្បន្ននេះ ក្រុមហ៊ុនផលិតស្មាតហ្វូនមួយចំនួន ដែលមានស្រុកកំណើតមកពីប្រទេសចិន

ហាក់កំពុងឡើងកូដ និង ទទួលបានការប្រើប្រាស់ច្រើន គួរអោយកត់សម្គាល់ ដែលធ្វើអោយ ក្រុមហ៊ុន ល្បីៗមួយចំនួន ដែលមានស្រុកកំណើតក្រៅពីប្រទេសចិននោះ ចាប់ផ្តើមងើបពីកៅអី ដើម្បីព្យាយាម កែ ប្រែ ស្ថានភាព ស្រោចស្រង់ទីផ្សារ ដែលបានធ្លាក់ចុះ អោយត្រលប់មកប្រសើរវិញ។ តើចំនុចអ្វីខ្លះ ដែលធ្វើ អោយក្រុមហ៊ុនផលិតស្មាតហ្វូនមកពីចិន ស្ទុះងើបលឿនយ៉ាងណានេះ?

អញ្ចឹង នៅពេលនេះដែរ បើយោងតាមប្រភពពី Phone Arena គឺបានបង្ហាញទៅលើ 5 ចំនុច ដែលក្រុមហ៊ុន ផលិតស្មាតហ្វូនមកពីចិនទាំងប៉ុន្មាននោះ ងើបលោតឡើងលឿន និងដណ្តើមបានប្រជាប្រិយភាព ពីបណ្តា ក្រុមហ៊ុនល្បីៗឈ្មោះមួយចំនួន។ តាមដានចំនុចទាំងនោះ ដូចខាងក្រោម៖

  • បន្ថែមដុំសាកថ្ម Fast Charge ពីក្នុងប្រអប់ស្រាប់

វាជាចំនុចល្អតែម្តង ដែលក្រុមហ៊ុនចិន បានធ្វើការបន្ថែមដុំសាកថ្ម ដែលអោយកាន់តែលឿន ចូលមកស្មាត ហ្វូន ខណៈក្រុមហ៊ុនល្បីៗផ្សេង នៅតែគំរិះក្តាប់ ផ្តល់មកលើប្រើប្រាស់ជាមួយដុំសាកធម្មតា ដាក់ចូល ក្នុង ប្រអប់។

  • ផ្តល់ជូន Case និង Screen ការពារអេក្រង់ពីក្នុងប្រអប់ស្រាប់

មិនចាំបាច់សុំអ្នកលក់ ឬទៅក្រៅឡើយ ដោយក្រុមហ៊ុនស្មាតហ្វូនចិនទាំងនោះ បានផ្តល់ជូនស្រោមការ ពារទូរសព្ទ និងមានបន្ថែមជូនស្គ្រីនការពារអេក្រង់ មកនៅក្នុងប្រអប់ស្រាប់តែម្តង ប៉ុន្តែបើមិនពេញចិត្តទេ អ្នកប្រើក៏អាចទិញក្រៅបាន តាមចិត្តប្រាថ្នា។

  •  បន្ថែមបន្ទះសាកថ្មឥតខ្សែ នៅក្នុងប្រអប់ស្រាប់

ត្រង់ចំនុចនេះ អាចថាវាជាការយកចិត្តអ្នកប្រើប្រាស់ខ្លាំងតែម្តង ជាមួយការហ៊ានបន្ថែមជូន នូវបន្ទះសាកថ្ មឥតខ្សែ មានតម្លៃគួរសមដែរ ដាក់នៅក្នុងប្រអប់ស្រាប់ ដោយមិនចាំបាច់ចំណាយលុយទិញក្រៅ ឬរង់ចាំ ប្រូម៉ូសិនឡើយ។

  • ផ្តល់ទំហំថ្មក្នុងទូរសព្ទកាន់តែធំខ្លាំង

ស្របពេលដែលស្មាតហ្វូនស៊េរី មានបំពាក់បច្ចេកវិទ្យាកាន់តែទំនើប អេក្រង់កាន់តែរីកមាឌ ជាដើមនោះ ក្រុមហ៊ុនចិនមួយចំនួន ក៏បានគិតគូរដល់ការបង្កើនទំហំថាមពលថ្ម អោយកាន់តែរីកធំ ផងដែរ គឺកើនដល់ 5000mAh សម្រាប់ម៉ូឌែលកំពូល ខណៈក្រុមហ៊ុនផ្សេងៗ អស់ត្រឹម 4000mAh ចុះក្រោម។

  • តម្លៃស្ថិតក្នុងកម្រិតទាបជាង

ចំនុចចុងក្រោយនេះ យើងទាំងអស់គ្នា ពិតអាចដឹងបានដោយខ្លួនឯងថា ស្មាតហ្វូនលំដាប់កំពូលជំនាន់ថ្មីៗ ចុងក្រោយ និងជាប្រេនដែលយើងស្រលាញ់នោះ គឺមានតម្លៃមិនទាបឡើយ យ៉ាងហោចណាស់ ក៏ចាប់ពី 900 ដុល្លារជាងដែរ ពេលប្រកាសចេញដំបូង និងអាចប្រែប្រូលទៅតាមទីផ្សារនានាទៀត ខណៈដែលស្មាត ហ្វូនស៊េរីកំពូលៗ របស់ក្រុមហ៊ុនចិន មានតម្លៃទាបជាង ល្មមគួរពិចារណា ឯលក្ខណៈសម្បត្តិ កម្លាំងម៉ាស៊ីន និងបច្ចេកវិទ្យាថ្មីៗ ក៏មិនអោយក្រោមគេដែរ។

ដូច្នេះ សម្រាប់ចំនុចទាំង 5 ដែលបានរៀបរាប់ខាងលើនេះ យើងក៏ទទួលស្គាល់ដែរ ថាវាបានកើតឡើង ពិតមែន ហើយម្យ៉ាងវិញទៀត ចំនុចទាំងប៉ុន្មាននេះ ក៏ជាចូលរួមចំណែកជាសន្ទុះមួយ សម្រាប់ជំរុញ វិស័យ ស្មាតហ្វូនចិន អោយងើបលឿន ថែមទាំងដណ្តើមទីផ្សារ នៅតាមប្រទេសនានា បានរហ័ស សូម្បីតែអ្នក គាំទ្រ រហូតមកដល់ពេលនេះ ក៏ច្រើន គួរកត់សម្គាល់ ផងដែរ។ ចុះប្រិយមិត្ត មានយោបល់យ៉ាងវិញ? អាច ផ្តល់ ជា Comment បាន!

ដកស្រង់ចេញពីhttp://cambo-report.com/article/15186