បណ្តាញសង្គម

ប្រធានាធិបតីស៊ូដង់ បានបន្តសារជាថ្មីនូវការប្តេជ្ញាចិត្តចំពោះបទឈប់បាញ់ ក្នុងតំបន់មានជម្លោះទាំងអស់

លោកប្រធានាធិបតីប្រទេស៊ូដង់ Omar al-Bashir កាលពីថ្ងៃចន្ទ បានបន្តសារជាថ្មីនូវការប្តេជ្ញាចិត្តចំពោះបទឈប់បាញ់ ក្នុងតំបន់ដែលមានជម្លោះទាំងអស់ក្នុងប្រទេសស៊ូដង់។

លោកថ្លែងថា សន្តិភាពនៅតែជាបញ្ហាជាតិ ដោយអំពាវនាវឲ្យកងកម្លាំងនយោបាយទាំងអស់ចូលរួមក្នុងដំណើរការសន្តិភាព ដើម្បីសម្រេចបាននូវគោលបំណងនេះ។

ទន្ទឹមនឹងនោះ លោក Al-Bashir ក៏បានទទួលស្គាល់នូវការប្រគួតប្រជែងផ្នែកសេដ្ឋកិច្ច ដែលកំពុងប្រឈមមុខនឹងប្រទេសស៊ូដង់ ហើយដែលនាំឲ្យមាននូវការតវ៉ាដ៏ប្រជាប្រិយ ដោយនិយាយថា “ការប្រគួតប្រជែងផ្នែកសេដ្ឋកិច្ច បានប៉ះពាល់វិស័យជាច្រើនរបស់ប្រជាជនយើង”។

លោក ក៏ថ្លែងថា ដំណក់កាលដែលខិតជិតមកដល់ នឹងធ្វើជាសាក្សី នូវវិធានការដ៏ទូលាយក្នុងការដោះស្រាយលក្ខខ័ណ្ឌសេដ្ឋកិច្ច និងរៀបចំនូវសង្វៀន តាមរយះកិច្ចសន្ទនាដើម្បីសម្រេចនូវអន្តរភាពជាតិដែលប្រាថ្នា និងបង្កើតនូវបរិដ្ឋានដ៏សមស្របសម្រាប់ផលិតកម្ម។

លោក ក៏បានបន្តអំពាវនាវឲ្យកងកម្លាំងនយោបាយទាំងអស់ ចូលរួមកិច្ចសន្ទនានយោបាយ ដើម្បីបង្កើតនូវមូលដ្ឋានដ៏ទូលាយ ដែលអាចឲ្យគណបក្សទាំងអស់ អាចអង្គុយលើតុចរចារ។

លោក Al-Bashir ក៏បានប្តេជ្ញាបន្ថែមទៀតក្នុងការប្រយុទ្ធនឹងអំពើពុករលួយ តាមរយះច្បាប់ដ៏មានប្រសិទ្ធភាព និងតឹងរឹង។ ចាប់តាំងពីថ្ងៃ១៩ ខែធ្នូឆ្នាំមុន ប្រទេសស៊ូដង់ ត្រូវបានពើបប្រទះនូវការតវ៉ាដ៏ពេញនិយម លើលក្ខខណ្ឌសេដ្ឋកិច្ចដ៏យ៉ាប់យ៉ឺននិងការឡើងថ្លៃទំនិញចាំបាច់នានា នេះបើតាមការផ្សាយរបស់កាសែតស៊ិនហួរ នាថ្ងៃពុធនេះ។