បណ្តាញសង្គម

ព្រះរាជពិធីដង្ហែ ព្រះបរមអដ្ឋិ ព្រះបរមរតនកោដ្ឋ នាព្រឹកស្អែក នឹងមានការបាញ់កាំភ្លើងធំ ១០១ណាត់

ភ្នំពេញ៖ ព្រះរាជពិធីដង្ហែ ព្រះបរមអដ្ឋិ ព្រះករុណា ព្រះបរមរតនកោដ្ឋ នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៤ វេលាម៉ោង៧ និង២០ នាទីព្រឹក ស្អែកនេះ នឹងមានបាញ់កាំភ្លើងធំ ១០១ណាត់។ គ្រប់វត្តអារាម ទូទាំងប្រទេស នឹងមានប្រគុំភ្លេងពិណពាទ្យ ទូងស្គរ វាយគង វាយជួង ឲ្យបានព្រមៗគ្នា ព្រមទាំងមានបាញ់កាំជ្រួចផងដែរ នៅមុខព្រះបរមរាជវាំង នៅម៉ោង ២០:០០យប់ មានរយៈពេល ៣យប់ គឺថ្ងៃទី ១០-១១-១២ ខែកក្កដា ឆ្នាំ២០១៤។