បណ្តាញសង្គម

លោកជំទាវ ទេព រង្ស៊ី ខៀវ កាញារីទ្ធ បានអញ្ជើញ ប្រគេនទៀនព្រះវស្សា ដល់វត្តចំនួន៧ ក្នុងស្រុកកោះសូទិន

កំពង់ចាម៖ នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៤ នៅវត្តជីហែ ស្រុកកោះសូទិន ខេត្តកំពង់ចាម លោកជំទាវ ទេព រង្ស៊ី ខៀវ កាញារីទ្ធ ឧត្តមភរិយា ឯកឧត្តម រដ្ឋមន្រ្តីក្រសួងព័ត៌មាន និងអ្នករួមដំណើរ បានអញ្ជើញប្រគេន ទៀនព្រះវស្សា ដល់វត្តចំនួន ៧ មកពីឃុំចំនួន ៣ គឺឃុំពង្រ ឃុំមហាលាភ និងឃុំពាមប្រធ្នោះ ស្រុកកោះសូទិន ខេត្តកំពង់ចាម ។