បណ្តាញសង្គម

សម្ដេចតេជោ​ ហ៊ុន សែន សួរឯកឧត្តម កឹម សុខា ពីរឿងដាំចេក និងឯកឧត្តម សម រង្ស៊ី រឿងដាំល្ហុងខ្វង

ភ្នំពេញ៖ មុននឹងចាប់ផ្តើម កិច្ចចរចា នៅព្រឹកនេះ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានសួរសំណួរដំបូង ទៅកាន់ប្រមុខដឹកនាំគណបក្សប្រឆាំង ទាំងពីររូប ពីរឿងដាំល្ហុងខ្វង និងការដាំចេក។

ជាសំណួរមុនគេ ទៅកាន់មន្ត្រីបក្សប្រឆាំង សម្ដេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានសួរឯកឧត្តម កឹម សុខា ដូច្នេះថា៖ «ម៉េចបានជាប្តូរដាំចេកពីមេមត់ មកដាំនៅចំការលើវិញ ដីចំការលើវាល្អ ឬយ៉ាងម៉េច? ម៉េចហើយចេកហ្នឹង»? ឯកឧត្តម កឹម សុខា បានឆ្លើយដូច្នេះ៖ «អត់អីទេ កំពុងតែចាប់ផ្តើមដាំបណ្តើរៗ»។

សម្ដេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក៏បន្តសួរទៅឯកឧត្តម សម រង្ស៊ី ទៀតថា៖ «ម៉េចហើយ ចំការល្ហុងខ្វង? ឯកឧត្តម សម រង្ស៊ី ឆ្លើយទាំងញញឹម ដូច្នេះថា «មានកន្លែងខ្លះល្អ និងកន្លែងខ្លះ ក៏មិនសូវល្អដែរ»៕

ដកស្រង់ពី៖ គេហទំព័រថ្មីៗ