បណ្តាញសង្គម

ព្រឹកនេះអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំសន្និសីទសារព័ត៌មានស្តីពី «បច្ចុប្បន្នភាពគ្រោះទឹកជំនន់» និង «ការកាត់បន្ថយថ្ងៃឈប់សម្រាកការងារ»

(ភ្នំពេញ)៖ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នៅព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៩នេះ រៀបចំសន្និសីទព័ត៌មានស្តីពី «បច្ចុប្បន្នភាពគ្រោះទឹកជំនន់» និង «ការកាត់បន្ថយថ្ងៃឈប់សម្រាកការងាររបស់មន្រ្តីរាជការ និយោជិក និងកម្មករ»។

យោងតាមសេចក្តីប្រកាសព័ត៌មាន បានបញ្ជាក់ថា សន្និសីទសារព័ត៌មាននេះ មានទិសដៅ និងគោលបំណងពន្យល់ឆ្លើយតបនឹងកង្វល់របស់សារធារណជន លើការកាត់បន្ថយថ្ងៃឈប់សម្រាក និងបច្ចុប្បន្នភាពនៃស្ថានភាពគ្រោះទឹកជំនន់ និងផលប៉ះពាល់ ដែលកំពុងកើតមានជាបន្ដបន្ទាប់ នៅតាមបណ្ដាខេត្តមួយចំនួន។

វាគ្មិនដែលនឹងអញ្ជើញចូលរួម រួមមាន៖

១៖ រដ្ឋមន្រ្ដីក្រសួងធនធានទឹក និងឧតុនិយម លោក លឹម គានហោ

២៖ តំណាងក្រសួងឧស្សាហកម្ម និងសិប្បកម្ម

៣៖ តំណាងគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្ដរាយ

៤៖ តំណាងសភាពាណិជ្ជកម្មកម្ពុជា

ដកស្រង់ពី៖ Fresh News