បណ្តាញសង្គម

ឯកឧត្តម សុខ អាន អញ្ជើញជាអធិបតី ពិធីបើកជំនួប ប្រចាំឆ្នាំ លើកទី៤០ និងមហាសន្និបាត AIBD លើកទី១៣ និងកិច្ចប្រជុំពាក់ព័ន្ធ

ភ្នំពេញ៖ ឯកឧត្តម បណ្ទិតសភាចារ្យ សុខ អាន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីទទូលបន្ទុក ទីស្តីការគណៈរដ្ឋមន្រ្តី បានអញ្ជើញជាអធិបតី ពិធីបើកជំនួប ប្រចាំឆ្នាំលើកទី៤០ និងមហាសន្និបាត នៃវិទ្យាស្ថានអភិវឌ្ឍន៍ ការផ្សាយ តាមរលកធាតុអាកាស អាស៊ី-ប៉ាស៊ីហ្វិក (AIBD) លើកទី១៣ និងកិច្ចប្រជុំពាក់ព័ន្ធនានា នាល្ងាចថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៤ នៅភ្នំពេញ។

ជំនួបប្រចាំឆ្នាំ និងមហាសន្និបាត AIBD នេះត្រូវបានរៀបចំដោយ ក្រសួងព័ត៌មាន សហការជាមួួយ AIBD និងប្រព្រឹត្តទៅរយៈពេល ៣ថ្ងៃ គឺចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៤ នៅរាជធានីភ្នំពេញ។

រូបថត៖ ហ៊ុន យុទ្ធគុណ