បណ្តាញសង្គម

ក្រសួងការបរទេស កម្ពុជា កំណត់ថ្លៃ ទិដ្ឋាការថ្មី សម្រាប់អ្នកទេសចរ និង អ្នកជំនួញ

ភ្នំពេញ៖ ក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការ អន្តរជាតិ នៃព្រះរាជាណាចក្រកកម្ពុជា បានប្រកាសឱ្យដឹងថា ក្រសួង បានសម្រេច កែប្រែ តម្លៃទិដ្ឋាការ សម្រាប់អ្នកទេសចរ និងអ្នកធ្វើជំនួញ ដែលចូលមកប្រទេសកម្ពុជា ចាប់ពីថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៤ នេះតទៅ។

សេចក្តីប្រកាសព័ត៌មាន របស់ក្រសួងការបរទេស នៅថ្ងៃសុក្រ ទី១៥ ខែសីហា ឆ្នាំ២០១៤ ឱ្យដឹងថា តម្លៃទិដ្ឋាការថ្មី ត្រូវបានកំណត់ដូចតទៅ តម្លៃ ៣០ដុល្លារ សម្រាប់ទិដ្ឋាការ ទេសចរណ៍ប្រភេទ T និង ៣៥ដុល្លារ សម្រាប់ទិដ្ឋាការ ជំនួញប្រភេទ E។

ការកំណត់តម្លៃទិដ្ឋាការថ្មីនេះ នឹងចាប់ផ្តើមអនុវត្តន៍ ពីថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៤ នេះតទៅ៕