បណ្តាញសង្គម

អនុក្រឹត្យ ស្តីពីសមាសភាព ថ្នាក់ដឹកនាំកំពូល កាកបាទក្រហមកម្ពុជា អាណត្តិទី៦

ភ្នំពេញ៖ កាលពីពេលថ្មីៗនេះ កាកបាទក្រហមកម្ពុជា ដែលដឹកនាំដោយ សម្តេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជាប្រធាន ប្រារព្ធពិធីបើក និងពិធីបិទ មហាសន្និបាត របស់ខ្លួន ក្រោមព្រះរាជវត្តមាន ដ៍ខ្ពង់ខ្ពស់បំផុត ព្រះករុណា ជាអម្ចាស់ជីវិតតម្កល់លើត្បូង ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និង ក្រោមវត្តមាន ដ៍ខ្ពង់ខ្ពស់ សម្តេចតេជោ នាយករដ្ឋមន្រ្តី។

សម្រាប់អាណត្តិទី៦ ថ្មីនេះ សម្តេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ត្រូវបាន អង្គមហាសន្និបាត ទាំងមូល បោះឆ្នោតជ្រើសតាំង ជាប្រធានកាកបាទក្រហម ដើម្បីបន្តដឹកនាំស្ថាប័នមនុស្សធម៌ ដែលបញ្ជាក់ឲ្យ ឃើញពីភាពប៉ិនប្រសប់ ភាពឆ្លាតវៃ និងភាពឆ្នើម ក្នុងការដឹកនាំ ប្រកបដោយគតិបណ្ឌិត របស់សម្តេច ព្រមទាំងការគាំទ្រ អស់ពីកម្លាំងកាយ កម្លាំងចិត្ត របស់ឧត្តមស្វាមី របស់សម្តេច គឺសម្តេច អគ្គមហាសេនាបតីតេជា បណ្ឌិតសភាចារ្យ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា។

ខាងក្រោមនេះ ជាអនុក្រឹត្យ នៃរាជរដ្ឋាភិបាលកម្ពុជា ស្តីពីការទទួលស្គាល់ គណៈកម្មាធិការ អាណត្តិទី៦ ឥស្សរជន អគ្គលេខាធិការ និង អគ្គលេខាធិការរង នៃកាកបាទក្រហមកម្ពុជា។