បណ្តាញសង្គម

ឧកញ៉ា នួន អក ឧបត្ថម្ភផ្លែបេង៣ម៉ឺនគ្រាប់ ចូលរួមជួយក្នុងកម្មវិធី «ព្យាបាលដំបៅផែនដី២០២០»

(ភ្នំពេញ)៖ ដោយមានទឹកចិត្តស្រលាញ់បរិស្ថាន និងចង់អភិរក្សព្រៃឈើ ឱ្យបានបន្តគង់វង្សយូអង្វែង លោកឧកញ៉ា នួន អក បានចូលរួមជួយឧបត្ថម្ភផ្លែបេងចំនួន៣ម៉ឺនគ្រាប់ ដែលគិតជាថវិកាមានចំនួន៣លានរៀល ដើម្បីចូលរួមជួយក្នុងកម្មវិធី «ព្យាបាលដំបៅផែនដី២០២០» របស់លោក Tan Kimsour ដែលលោកត្រូវបានមហាជន មើលឃើញថាជាមនុស្សដែលស្រលាញ់បរិស្ថានម្នាក់ផងដែរ។

យោងតាម Facebook ផ្លូវការរបស់លោក Tan Kimsour ដែលមានឈ្មោះថា«Tan Kimsour» បានបញ្ជាក់យ៉ាងដូចនេះថា «មកគិតអំពីកិច្ចការបណ្តុះ និងដាំកូនឈើវិញម្តង។

ជម្រាបថ្លែងអំណរគុណដល់បងប្រុសជាទីគោរព នួន អក ដែលបានផ្តល់ផ្លែបេងចំនួន៣ម៉ឺនគ្រាប់ គិតជាថវិកាចំនួន ៣លានរៀល ដើម្បីចូលរួមកម្មវិធី «ព្យាបាលដំបៅផែនដី២០២០» ជាមួយពួកយើង សម្រាប់លក្ខខណ្ឌនៃការចូលរួម ពួកយើងនឹងធ្វើការប្រកាសជូននាពេលឆាប់ៗខាងមុខនេះ ពួកយើងនៅខ្វះគ្រាប់ពូជ៖ នាងនួន១ម៉ឺនគ្រាប់, ផ្លែផ្កាក្ងោក១ម៉ឺនគ្រាប់, ផ្លែត្របែកព្រៃ១ម៉ឺនគ្រាប់, ផ្លែផ្កាលឿងរាជ១ម៉ឺនគ្រាប់»។

លោក Tan Kimsour បានឲ្យដឹងថា សម្រាប់កម្មវិធី «ព្យាបាលដំបៅផែនដី២០២០» របស់លោកនៅខ្វះគ្រាប់ពូជ ថុង, បេន, នាងនួន, ត្របែកព្រៃ, សាគូរ៉ា, កកោះ, គគី. ឈើទាល សម្រាប់បងប្អូនដែលមានបំណង ចង់ផ្តល់ជាគ្រប់ពូជដើមឈើ ដើម្បីចូលរួមជួយនៅកម្មវិធី «ព្យាបាលដំបៅផែនដី២០២០» របស់លោក Tan Kimsour អាចផ្តលជូនតាមរយៈ Facebook Page «Tan Kimsour»៕