បណ្តាញសង្គម

ព្រឹទ្ធសភា ឯកភាពទាំងស្រុងចំពោះសេចក្តីព្រាងច្បាប់ចំនួន៦ ដែលអនុម័តដោយរដ្ឋសភា

(ភ្នំពេញ)៖ សេចក្តីព្រាងច្បាប់បង្កើតក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកទេស និងនវានុវត្តន៍ រួមទាំងសេចក្តីព្រាងច្បាប់ចំនួន៥ផ្សេងទៀត បានឆ្លងផុតព្រឹទ្ធសភាហើយ នៅក្នុងសម័យប្រជុំវិសាមញ្ញ នាព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០នេះ ក្រោមអធិបតីភាពសម្តេច សាយ ឈុំ ប្រធានព្រឹទ្ធសភា។

សមាជិកព្រឹទ្ធសភា ដែលចូលរួមសម័យប្រជុំវិសាមញ្ញនេះ មានចំនួន៥២រូប ដែលបានពិនិត្យ និងឱ្យយោបល់ឯកភាពទាំងស្រុងលើសេចក្តីព្រាងច្បាប់សរុបចំនួន៦ ដែលរៀបចំដោយរាជរដ្ឋាភិបាល ហើយត្រូវបានអនុម័តដោយរដ្ឋសភា ក្នុងសម័យប្រជុំវិសាមញ្ញ កាលពីថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២០។

សេចក្តីព្រាងច្បាប់ទាំង៦នោះរួមមាន៖

១៖ សេចក្តីព្រាងច្បាប់ ស្ដីពីការបង្កើតក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍

២៖ សេចក្តីព្រាងច្បាប់ ស្ដីពីការអនុម័តយល់ព្រមលើពិធីសារទី២ ស្ដីពីវិសោធនកម្មកិច្ចព្រមព្រៀងវិនិយោគទូលំទូលាយអាស៊ាន

៣៖ សេចក្តីព្រាងច្បាប់ ស្ដីពីការអនុម័តយល់ព្រមលើពិធីសារទី៣ ស្ដីពីវិសោធនកម្មកិច្ចព្រមព្រៀងវិនិយោគទូលំទូលាយអាស៊ាន

៤៖ សេចក្តីព្រាងច្បាប់ ស្ដីពីការអនុម័តយល់ព្រមលើពិធីសារទី១ ធ្វើវិសោធនកម្មកិច្ចព្រមព្រៀង ស្តីពីពាណិជ្ជកម្មទំនិញអាស៊ាន

៥៖ សេចក្តីព្រាងច្បាប់ ស្ដីពីការអនុម័តយល់ព្រមលើសន្ធិសញ្ញា ស្តីពីការផ្ទេរទណ្ឌិតរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋសង្គមនិយមវៀតណាម

៦៖ សេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមលើសន្ធិសញ្ញា ស្តីពីការជួយគ្នាទៅវិញទៅមក ផ្នែកច្បាប់ក្នុងវិស័យព្រហ្មទណ្ឌរវាង ព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋសង្គមនិយមវៀតណាម៕

ដកស្រង់ពី៖ Fresh News