បណ្តាញសង្គម

ឯកឧត្ដម ខៀវ កាញារីទ្ធ គ្រោងកំណត់ម៉ោង ផ្សាយគ្រឿងស្រវឹង លើកញ្ចក់ទូរទស្សន៍

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងព័ត៌មាន ឯកឧត្ដម ខៀវ កាញារីទ្ធ បានព្រលយសម្ដីថា នាពេលឆាប់ៗ ខាងមុខនេះ ឯកឧត្ដម នឹងជួបពិភាក្សា ជាមួយ ប្រធានស្ថានីយទូរទស្សន៍ ទាំងអស់ ដើម្បីនិយាយពី ការកំណត់ម៉ោងផ្សាយ គ្រឿងស្រវឹង លើកកញ្ចក់ទូរទស្សន៍។ នេះបើតាម ទីភ្នាក់ងារសារព័ត៌មានកម្ពុជា AKP។

ប្រសិនបើ ក្រសួងព័ត៌មាន សម្រេចចេញចំណាត់ការ ជាផ្លូវការ មែននោះ ការផ្សព្វផ្សាយ គ្រឿងស្រវឹង តាមបណ្ដាញ ស្ថានីយទូរទស្សន៍ ទំនងជាមិនមាន នៅក្នុងចន្លោះពី ម៉ោង៦ល្ងាច ដល់ម៉ោង៨យប់ នោះឡើយ។ ថ្លែងក្នុងជំនួប ជាមួយមន្ត្រីជាន់ខ្ពស់ នៃក្រុមហ៊ុន Heineken និង ក្រុមហ៊ុនស្រាបៀរកម្ពុជា នាព្រឹកថ្ងៃទី២៨ ខែសីហានេះ ឯកឧត្ដម ខៀវ កាញារីទ្ធ បានបញ្ជាក់ថា ក្រសួងព័ត៌មាន នឹងធ្វើការ ហាមឃាត់ ចំពោះការផ្សាយ ពាណិជ្ជកម្ម គ្រឿងស្រវឹងណា ដែលទាក់ទាញ និង ផ្តល់រង្វាន់ជាប្រាក់ ឬសម្ភារ ដែលជាការ លើកទឹកចិត្ត ដល់អ្នកសេព គ្រឿងស្រវឹង ហើយថារូប ឯកឧត្ដម នឹងជូបពិភាក្សា ជាមួយម្ចាស់ស្ថានីយទូរទស្សន៍ ទាំងអស់ ដើម្បីជជែកពីការកំណត់ ម៉ោងផ្សាយពាណិជ្ជកម្ម ពាក់ព័ន្ធនឹងគ្រឿងស្រវឹង ក្នុងចន្លោះ ពីម៉ោង៦ល្ងាច ដល់ម៉ោង៨យប់ ដែលជាម៉ោង សម្រាកពីការងារ៕