បណ្តាញសង្គម

សម្តេចតេជោ ហ៊ុន សែន អញ្ជើញចូលរួម ក្នុងសន្និសីទ ប្រចាំតំបន់លើកទី៨ នៃគំនិតផ្តួចផ្តើម ប្រឆាំងអំពើពុករលួយ

ភ្នំពេញ៖ សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៤នេះ បានអញ្ជើញចូលរួម ជាអធិបតីភាព ដ៏ខ្ពង់ខ្ពស់ នៅក្នុងសន្និសីទ ប្រចាំតំបន់លើកទី៨ នៃគំនិតផ្តួចផ្តើម ប្រឆាំងអំពើពុករលួយ របស់ធនាគារ អភិវឌ្ឍន៍អាស៊ី (ADB) និងអង្គការសហប្រតិបត្តិការ សេដ្ឋកិច្ច និងអភិឌ្ឍន៍ ដែលត្រូវធ្វើឡើងនៅ សណ្ឋាគារ អ៊ិនធឺខុន ។

នៅក្នុងសន្និសីទខាងលើនេះ ក៏បានការអញ្ជើញចូលរួម ពីសំណាក់ ថ្នាក់ដឹកនាំ នៃរាជរដ្ឋាភិបាល មន្រ្តីពាក់ព័ន្ធ និងដៃគូអន្តរជាតិ ផងដែរ៕