បណ្តាញសង្គម

គ.ជ.ប៖ គិតត្រឹមថ្ងៃទី២៨ ខែកញ្ញានេះ មានភ្នាក់ងារគណបក្សនយោបាយ ៦៣៧នាក់ ដែលត្រូវអនុញ្ញាតឲ្យសង្កេតមើលការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២០

(ភ្នំពេញ)៖ គិតត្រឹមថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២០ ក្រុមប្រឹក្សាឃុំសង្កាត់ បានអនុញ្ញាតឲ្យភ្នាក់ងារគណបក្សនយោបាយ ចំនួន ៦៣៧នាក់ ក្នុងនោះភ្នាក់ងារពេញសិទ្ធិមានចំនួន ៣២៨នាក់ និងភ្នាក់ងារបម្រុងមានចំនួន ៣០៩នាក់ ដែលត្រូវសង្កេតមើលការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២០។

នេះបើតាមសេចក្តីប្រកាសព័ត៌មាន របស់ គ.ជ.ប ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២០នេះ៕

ដកស្រង់ពី៖ Fresh News