បណ្តាញសង្គម

ស្អែកព្រះមហាក្សត្រ និង​សម្តេចម៉ែ យាងទៅពិនិត្យព្យាបាលសុខភាពនៅប្រទេសចិន

រាជធានីភ្នំពេញ ៖ ព្រះកុរណា ព្រះបាទ សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ សម្តេច នឹងយាងទៅពិនិត្យព្យាបាលព្រះរាជសុខភាព នៅរដ្ឋធានីប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន នាព្រឹកថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២០ ស្អែកនេះ។

ក្នុងព្រះរាជសារជម្រាបជនរួមជាតិពីព្រះអវត្តមានរបស់ព្រះអង្គ ពីមាតុភូមិ អង្គព្រះមហាក្សត្រ ពុំបានបញ្ជាក់ថាពេលណាព្រះអង្គនឹងយាងនិវត្តន៍មកកាន់មាតុប្រទេសវិញនោះ ទេ។

តែព្រះមហាក្សត្រ បានឲ្យដឹងថាពេលអវត្តរបស់ព្រះអង្គ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នឹងក្លាយជាប្រមុខរដ្ឋស្តីទី ៕

ដកស្រង់ពី៖ កោះសន្តិភាព