បណ្តាញសង្គម

ការ​ប្រើប្រាស់​របស់ទ្រព្យ​សម្បត្តិ​រដ្ឋ​នឹង​ត្រូវ​រឹត​បន្តឹង​ហើយ​ទទួល​ទណ្ឌកម្ម​ពេល​ធ្វើ​ល្មើសច្បាប់

រាជធានីភ្នំពេញ ៖ ការប្រើប្រាស់ទ្រព្យសម្បត្តិរដ្ឋ និងត្រូវរឹតបន្តឹងបន្ថែម និងទទួលទណ្ឌកម្មពេលធ្វើល្មើច្បាប់បន្ទាប់ពីច្បាប់ស្តីពីការគ្រប់គ្រង ការប្រើប្រាស់ និងការចាត់ចែងទ្រព្យស ម្បត្តិរដ្ឋចូលជាធរមាននៅពេលខាងមុខ ។

សេចក្តីព្រាងច្បាប់ស្តីពីការគ្រប់គ្រង ការប្រើប្រាស់ និងការចាត់ចែងទ្រព្យសម្បត្តិរដ្ឋមានចំនួន១២ជំពូក និង៩០មាត្រា ត្រូវបានរដ្ឋសភាយកមកពិភាក្សា និងអនុម័តក្នុងសម័យ ប្រជុំពេញអង្គ រនាព្រឹកថ្ងៃទី៦ ខែតុលា ឆ្នាំ២០២០ ដោយមានសមាជិកសភាគណបក្ស ប្រជាជនចំនួន១១៣រូប ។

យោងតាមសេចក្តីថ្លែងហេតុដែលអានដោយឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន ឧបកនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងរាជរដ្ឋាភិបាលបានលើកឡើងថា ក្នុងសម័ យប្រជុំសភាថា សេចក្តីព្រាងច្បាប់ស្តីពីការគ្រប់គ្រង ការប្រើប្រាស់ និងការចាត់ចែង លើទ្រព្យ សម្បត្តិរដ្ឋត្រូវបានរៀបចំតាក់តែងឡើងក្នុងគោលដៅពង្រឹងក្របខ័ណ្ឌច្បាប់រចនាសម្ព័ន្ធស្ថាប័ន និងលើកកម្ពស់សមត្ថភាពស្ថាប័ន ក្នុងការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋដូចជា ៖

ការកំណត់អំពីប្រភពប្រភេទទ្រព្យសម្បត្តិរដេ្ឋ របបគតិយុត្តិធម៌គ្រប់គ្រងនឹងចាត់ចែងទ្រព្យសម្បត្តិរដ្ឋច្បាស់លាស់ជាក់លាក់ការរៀបចំបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ ការផ្ទេរសិទ្ធិកាន់កាប់ ការអភរិក្ស ការប្រើប្រាស់ទ្រព្យសម្បតិ្តរដ្ឋ ការធ្វើអធិការកិច្ច និងសវនាកម្ម និងការ កំណត់អំពីការលើកទឹកចិត្ត និងការដាក់ទណ្ឌកម្មចំពោះអំពើល្មើសច្បាប់ជាដើម។ល។

ឯកឧត្តមបានបន្តថា សេចក្តីព្រាងច្បាប់នេះក៏ពង្រឹងអភិបាលកិច្ចល្អក្នុងការគ្រប់គ្រង ការប្រើប្រាស់ និងការចាត់ចែងលើទ្រព្យសម្បត្តិរដ្ឋប្រកបដោយប្រសិទ្ធភាព និងចីរភាព ទន្ទឹម នឹងនេះការបង្កើនប្រាក់ចំណូលពីទ្រព្យសម្បត្តិរដ្ឋ ឲ្យកាន់តែមានសភាពច្បាស់លាស់ សំដៅ ធានាដល់ការគ្រប់គ្រងធនធានសាធារណៈ ការបង្កើនចំណូលជាប្រយោជន៍ដល់ថវិការជាតិ និងកំណើនសេដ្ឋកិច្ចជាតិសម្រាប់ការគាំទ្រដល់ការបន្តអភិវឌ្ឍសេដ្ឋកិច្ច សង្គមកម្ពុជា ឲ្យកាន់ តែមានការរីកចម្រើនឈានឡើងក្នុងជំហានស្វាហាប់ប្រកបដោយវិបុលភាព និងចីរភាពក្នុង បរិការណ៍ថ្មី សម្រាប់រយៈពេលមធ្យម និងវែងតទៅមុខទៀត ។

សូមជម្រាបថា សេចក្តីព្រាងច្បាប់ស្តីពីការគ្រប់គ្រង ការប្រើប្រាស់ និងការចាត់ចែងលើ ទ្រព្យសម្បត្តិរដ្ឋត្រូវបានរាជរដ្ឋាភិបាលដែលមានក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុជាសេនាធិ ការបានរៀបចំឡើងចាប់តាំងពីខែវិច្ឆិកា ឆ្នាំ២០១៤មកម្ល៉េះ ។

មូលដ្ឋានចម្បងស ម្រាប់រៀបចំសេចក្តីព្រាងច្បាប់នេះពីផ្អែកលើ មាត្រា៥៨នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ដែលមានចែងថា៖«ទ្រព្យសម្បតិ្តរបស់រដ្ឋមានជាអាទិ៍ ដីធ្លី ក្រោមដី ភ្នំ សមុទ្រ ក្រោមបាតសមុទ្រ ឆ្លេរសមុទ្រ អាកាស កោអ ទន្លេរ ព្រែក ស្ទឹង បឹង ព្រៃឈើ ធនធានធម្មជាតិ មជ្ឈមណ្ឌល

សេដ្ឋកិច្ចវប្បធម៌មូលដ្ឋានកាពារប្រទេស ដំណង់ផ្សេងៗទៀត ដែលបានកំណត់ជារបស់រដ្ឋ ។ កាគ្រប់គ្រង ការប្រើប្រាស់ និងការចាត់ចែតលើទ្រព្យសម្បត្តិរដ្ឋ និងត្រូវកំណត់ក្នុងច្បាប់» ៕

ដកស្រង់ពី៖ កោះសន្តិភាព